GFXBench បន្តទទួលបានព័ត៌មានអំពីម៉ូដែលស្មាតហ្វូនថ្មីរបស់ Samsung ដោយលើកនេះគឺជាទូរស័ព្ទតម្លៃទាប ដែលមានឈ្មោះកូដ SM-J100H ។

/

ក្រុមហ៊ុន Samsung ហាក់កំពុងតែបន្តសាកល្បងបណ្ដាម៉ូដែលស្មាតហ្វូនថ្មីបំផុតរបស់ខ្លួន ដើម្បីត្រៀមសម្រាប់ការប្រកួតប្រជែងក្នុងឆ្នាំ ២០១៥។ ឧបករណ៍ផ្ដល់ពិន្ទុទៅលើសមត្ថភាពនៃប្រព័ន្ធទូរស័ព្ទ GFXBench ទទួលបានព័ត៌មានជាបន្តបន្ទាប់ អំពីផ្នែករឹងរបស់ស្មាតហ្វូន ម៉ាក Samsung ក្នុងរយៈពេលកន្លងមកថ្មីៗនេះ។ លើកនេះ ម៉ូដែលស្មាតហ្វូនរបស់  Samsung មានឈ្មោះកូដថា SM-J100H ហើយនេះគឺជាស្មាតហ្វូនតម្លៃទាប។

Samsung SM-J100H ត្រូវបានបំពាក់ប្រូសេសឺរ 4-core 1.2GHz របស់ Marvell ,  RAM 728 MG និងអង្គចងចាំក្នុង 4GB អាចបន្ថែមតាមរយៈ MicroSD ។ ទន្ទឹមនឹងនេះ Samsung SM-J100H ប្រើអេក្រង់ ៤.៨អ៊ិន្ឈ៍ រីសូលូសឹន WVGA (800x480 pixels), កាមេរ៉ាក្រោយ និងមុខ គឺ៥មេហ្គាភិចសេល ដូចគ្នា។ នេះអាចជាស្មាតហ្វូនកាមេរ៉ាល្អបំផុតដែល Samsung ចង់បញ្ចេញលក់ក្នុងទីផ្សារ ដើម្បីប្រជែងជាមួយបណ្ដាក្រុមហ៊ុនមកពីចិន និងស្មាតហ្វូនតម្លៃទាប មកពី អាមេរិក។

/

Samsung SM-J100H មិនមានប្រព័ន្ធ 4G LTE និងប្រើប្រាស់ស៊ីម ១។ ថ្មរបស់វា មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ។ តាមការគន់គូររបស់ក្រុមអ្នកជំនាញ Samsung SM-J100H អាចនឹង ត្រូវបានបញ្ចេញលក់ក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ឥណ្ឌា និងចិន ចាប់ពីចុងខែមិនាឆ្នាំ ២០១៥៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ sammobile/fonearena