ព័ត៌មានអន្តរជាតិ ៖ តើលោកអ្នកជាបុគ្គលមួយរូប ដែលចូលចិត្តសត្វខ្លាឃ្មុំដែរឬទេ? បើពិតជាចូលចិត្តមែននោះ ខណៈនេះ  វាពិតជាឱកាសពិសេសសម្រាប់លោកអ្នកហើយ ពោលគឺលោកអ្នកអាចទស្សនា   បានដោយផ្ទាល់ពីការរស់នៅ​  ក៏ដូចជាសកម្មភាពរបស់សត្វខ្លាឃ្មុំនៅឯប្រទេសចិន ក្នុងរយៈពេល ២៤ ម៉ោងពេញក្នុងមួយអាទិត្យ។

width=439

គួររំឭកផងដែរថា     វាគឺជាការផ្សាយផ្ទាល់ពិសេស មួយរបស់ប្រទេសចិន ពោលគឺ ធ្វើការផ្សាយផ្ទាល់ចេញពី    Chengdu Research Base of Giant Panda Breeding  ភាគនិរតីប្រទេសចិន ។ ​លើសពីនេះទៅទៀត បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានចិន  សិនហួ អោយដឹងថា គេហទំព័រមួយនេះបានចាប់ផ្តើមដំណើរការធ្វើការតេស្តសាកល្បងផ្សាយរបស់ខ្លួនជាលើកដំបូងកាលពីថ្ងៃទី ២៤  មិថុនាកន្លងទៅ  ដោយចាប់តាំងពីពេលនោះមក ទទួលបានការចូលទស្សនាដល់ទៅ ១៥,០០០  នាក់ឯណោះ ។  ដូច្នេះ បើពិតជាចង់តាមដានទស្សនាការផ្សាយផ្ទាល់មែននោះ ចុចទីនេះ  ដើម្បីធ្វើការទស្សនាទាំងអស់គ្នាណា៎ ៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN