ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ១៧ នាក់បានរងរបួស ២ នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានកម្មវិធីប្រជល់គោ នៅក្នុងប្រទេសកូឡុំប៊ី នេះបើយោងតាមសេចក្តីរាយការណ៍ របស់គេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

width=449

គួរបញ្ជាក់ផងដែរថា សោកនាដកម្មមួយនេះ ​​​ បានកើតឡើងនៅក្នុងថ្ងៃទី២ អំឡុងពិធីកម្មវិធីបុណ្យ ប្រជល់គោ ដល់ពេញនិយមរបស់ប្រទេសមួយនេះ។ លើសពីនេះទៅទៀត បើយោងតាមសម្តីលោកវេជ្ជបណ្ឌិត  បានអះអាងអោយដឹងថា  ជនរងគ្រោះម្នាក់ដែលបានស្លាប់បាត់បង់ជីវិតក្នុងចំណោមពីរនាក់នោះ មានឈ្មោះ  Daniel Cardona វ័យ ៤៦ ឆ្នាំ គាត់បានស្លាប់បន្ទាប់ពីស្នែងគោ  បានវ័ធចំបេះដូងរបស់គាត់ជាខ្លាំង  ស្របពេលដែលបុរសម្នាក់មួយផ្សេងទៀតបានស្លាប់បាត់បង់ជីវិត នៅឯមន្ទីរពេទ្យ។

ដោយឡែក  ជំនួសអោយការប្រឈមនឹងហានិភ័យខ្ពស់ ក្នុងកម្មវិធីបុណ្យមួយនេះ  ក៏ដូចជាការតវ៉ាប្រឆាំងនូវសកម្មភាពមួយនេះ កម្មវិធីបុណ្យប្រជល់គោនៅតែបន្តមានប្រជាប្រិយភាពរបស់ខ្លួននៅឡើយ៕

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ