ទួរគី៖ អគារ Polat ដ៏ខ្ពស់មានកំពស់ ១៥២ម៉ែត្រ មាន  ៤២ជាន់  ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនៅក្នុងទីក្រុង Istanbul ប្រទេសទួរគី ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងខ្លាំង។

យោងតាមស្ថានីយទូរទស្សន៍រដ្ឋ បានឱ្យដឹងថា ភ្លើងត្រូវបានខ្យល់បក់ឱ្យឆាបឆេះខ្លាំងឡើងៗ នៅខាងក្រៅអគារយ៉ាងខ្លាំង ដែលធ្វើឱ្យមានការខូចខាតផ្នែកខាងក្រៅអគារយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែនៅខាងក្នុងអគារគឺមិនមានការខូចខាចអ្វីនោះទេ។

ស្ថានីយទូរទស្សន៍រដ្ឋ បានបន្តទៀតថា   ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើគឺមិនមាននរណាម្នាក់រងរបួសនោះទេ ពួកគេត្រូវបានជម្លៀសខ្លួនចេញពីអគារដោយសុវត្ថិភាព៕

width=456

width=456

width=456

សូមទស្សនា វីដេអូ ខាងក្រោម!!!

ដោយ៖ វណ្ណៈប្រភព៖ dailymail