ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស CNN កាលពីវេលាល្ងាចម្សិលមិញនេះបានគូសបញ្ជាក់អោយដឹងថា គ្រោះធម្មជាតិរអិលបាក់ដីក៏ដូចជាទឹកជំនន់នៅក្នុងប្រទេសចិនដ៏អាក្រក់ចុងក្រោយនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨ នាក់ ខណៈពេលដែលបានផ្តួលរលំសំណង់អាគារស្រស់ៗ ដល់ទៅ ១១ ខ្នងឯណោះ។

width=436

ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីគ្រោះថ្នាក់ធម្មជាតិដ៏អាក្រក់មួយនេះ បានកើតឡើងនៅឯភាគនិរតី ប្រទេសចិន ។ ដោយឡែក​  មកទល់នឹងថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះបើតាមរបាយការណ៍ ចំនួននៃអ្នកបាត់ខ្លួ ន បានកើតឡើងដល់ទៅ  ១០៧  នាក់ ក្នុងរយៈពេល ២១ ថ្ងៃចុងក្រោយនេះ។

width=436

គួរបញ្ជាក់ផងដែរថា ការបន្តធ្លាក់ភ្លៀងយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានបណ្តាលអោយភាគនិរតីប្រទេសចិន រងគ្រោះនូវគ្រោះទឹកជំនន់ក៏ដូចជារអិលបាក់ដីស្របពេលដែលបានធ្វើអោយមានផលប៉ះពាល់ ទៅដល់ផ្ទៃដីដាំដុះ ជាច្រើនពាន់ហិចតាខណៈពេលដែលក្រុមមនុស្ស ១,៥ ទទួលរងឥទ្ធិពលអាក្រក់នៃគ្រោះធម្មជាតិមួយនេះ។

width=428

យ៉ាងណាមិញ បើតាមការព្យាករណ៍អោយដឹងថា នៅប៉ុន្មានថ្ងៃខាងមុខនេះ ភ្លៀងនឹងថមថយកម្លាំងធ្លាក់របស់ខ្លួន   ដែលវាគឺជាប្រការមួយ បង្កលក្ខណៈងាយស្រួលដល់ក្រុមអ្នកជួយសង្គ្រោះក្នុងការរុករក  ក្រុមមនុស្សដែលបានបន្តបាត់ខ្លួន  ដែលអាចជាប់គាំង ក៏ដូចជាកប់នៅក្រោមគំនរដី ដែលបាក់រអិលបាក់ទាំងនោះ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ CNN