កាលពីថ្ងៃទី ៣០ឧសភាកន្លងទៅ តុលាការមួយដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានប្រកាសដាក់ទោសអតីតប្រធានាធិបតិ លីបេរីយ៉ា លោក Charles Taylor អោយជាប់ពន្ធនាគាររយៈពេល ៥០ឆ្នាំ ក្រោមបទចោទប្រកាន់ថាបានបំពាក់អាវុធអោយក្រុមបះបោរ Sierra Leoneដែលនាំអោយមានអំពើឧក្រិដកម្មសង្គ្រាម។

លោក Richard Lussick ដឹកនាំតុលាការពិសេសស្ដីពី Sierra Leone​ ដែលត្រូវបានធ្វើឡើងនៅThe Hague(ហូឡង់) បានប្រកាសសាលក្រម ៖ តុលាការសម្រេចផ្ដន្ទាទោសជនជាប់ចោទអោយជាប់ពន្ធនាគាររយៈពេល ៥០ឆ្នាំ...។ ជនជាប់ចោទត្រូវទទួលខុសត្រូវចំពោះការផ្សំគំនិតក្នុងការបង្កើតឧក្រិដកម្មសង្គ្រាម។

width=500

Charles Taylor (ខាងក្រោយ) នៅក្នុងតុលាការ

AFP បានអោយដឹងថា Taylor​ ត្រូវបានគេចោទប្រកាន់ ១១ចំណុចដែលទាក់ទឹននឹងឧក្រិដកម្មសង្គ្រាម និងឧក្រិដកម្មប្រឆាំងនឹងមនុស្សជាតិ កាលពីថ្ងៃទី ២៦មេសា ដោយសារតែបានជួយ និងផ្សំគំនិតជាមួយ រណសិរ្សឯកភាពបដិវត្ដ Sierra Leone នៅក្នុងសង្គ្រាមស៊ីវិលនៃប្រទេសនេះ ដែលបានកើតឡើងចាប់ពីឆ្នាំ ១៩៩១ ដល់ ២០០១។

លោក Taylor បានបដិសេធថា ខ្លួនមិនមានកំហុសអ្វីនោះទេ ហើយលោកអាចនឹងប្ដឹងជំទាស់ចំពោះការកាត់ទោសខាងលើ នេះបើតាមការអោយដឹងរបស់ BBC ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ Zing