ញូវសេឡែន៖ តាមការសិក្សាស្រាវជ្រាវថ្មីៗមួយ របស់ប្រទេសញូវសេឡែន បានបង្ហាញថា ស្រី្ដពេលបច្ចុប្បន្នមានការប្រែប្រួលផ្នែកខួរក្បាលច្រើន ដែលជាហេតុនាំអោយ គេចាត់ទុកថា ស្រ្ដីពិតជាមានភាពឆ្លាតវៃជាងបុរសមែន។width=455យោងទៅតាមការពិសោធន៍ IQ (Intelligence Quotient) រូមទាំងអ្នកវិភាគចិត្តសាស្ដ្របានបង្ហាញថា កត្តាអ័រម៉ូនដ៏ល្អរបស់មនុស្សស្រី អាចអោយគេមានភាពឆ្លាតជាងបុរស​រហូតដល់ ៥ចំណុចឯណ្ណោះ។ គួររំលឹកផងដែរថា ចំនុចទាំង៥ នោះគឺការពឹងផ្អែកទៅការធ្វើតេស្ដ IQ ដូច្នេះពុំមានការបង្ហាញក្នុងអត្ថបទបានជាក់លាក់ទេ។width=455លោក James Flynn អ្នកបង្កើតការសាកល្បងធ្វើតេស្ដ IQ បានអោយដឹងថា រយៈពេលជិត​​ ១០ ទសវត្សរ៍ចុងក្រោយនេះ ការធ្វើតេស្ដ IQ បានបង្ហាញថា ទាំងបុរស និងស្រ្ដីគឺមានការអភិវឌ្ឍន៍ ផ្នែកខួរក្បាលដូចគ្នា។ ប៉ុន្ដែអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថា ស្រ្ដីជាង ៥០ ភាគរយ ដែលមានការអភិវឌ្ឍន៍ផ្នែកខួរក្បាលច្រើនជាងបុរស។ លោកបានបន្ដថា ស្រី្ដពិតជាអាចមានការគិតលឿនជាងបុរសមែន​ ជាពិសេសផ្នែក គណិតវិទ្យា រូបវិទ្យា​ និងភាសារ​ផងដែរ។width=455

លោកបានបញ្ចាក់ថា ការធ្វើតេស្ដ IQ នៅប្រទេសជឿនលឿនមួយចំនួន ក៏រកឃើញស្រ្ដីមានការវិវត្ដិន៍ខួរក្បាលជាងបុរសដែរ។​ ប្រទេសទាំងនោះរួមមាន ញូសេឡែន​ អូស្រ្ដាលី កាណាដាសហរដ្ឋអាមេរិក អាហ្សង់ទីន និងប្រទេសលោកខាងលិចផងដែរ៕

ដោយ៖ សារិនប្រភព៖ nzherald