ចិន៖ តាមការអោយដឹងពីពត៌ chinadaily កាលពីដើមសប្ដាហ៏នេះ បានអោយដឹងថា តារាដ៏ស្រស់ស្អាត គឺនាង Myolie Wu បានឈ្នះពានរង្វាន់នៃការប្រលងបវកញ្ញាឯក ម៉ូតសម្លៀកបំពាក់លើកទី០៧ (7th Annual Huading Awards) ក្នុងឆ្នំា ២០១២នេះ។

ប្រភពខាងលើបានអោយដឹងទៀតថា នាង Myolie តែងតែឈ្នះពានរង្វាន់ក្នុងការប្រកួតជាញឹកញាប់។ តាមការអោយដឹងពីមិត្រភ័ក្ររបស់នាង គឺ Molin Gyhu បានអោយដឹងថា Myo-lie អាចឈ្នះរាល់ការប្រកួតព្រោះ Myolie មិនត្រឹមតែជានារីដ៏ស្រស់ស្អាត កម្ពស់បានប៉ុណ្ណោះទេ តែនាងជាមនុស្សស្រីម្នាក់ ដែលស្លូតបូត ទន់ភ្លន់ ស្មោះត្រង់ និងតែងតែចេះជួយមិត្ដភ័ក្រក្នុងក្រុមជានិច្ច។

នាង Myolie Wu បាននិយាយថា នាងពិតជាសប្បាយចិត្ដណាស់ ក្នុងការឈ្នះពានរង្វាន់នៃការប្រកួតសម្រៀកបំពាក់ឆ្នាំ ២០១២នេះ។ នាងបានបន្ដថា នាងនឹងខិតខំថែរក្សាសម្រស់នាងអោយស្រស់ស្អាត ដើម្បីទទួលបានការគាំទ្រពីទស្សនិកជន ក៏ដូចជាគណៈមេប្រយោគនៃការប្រកួតលើកក្រោយៗទៀត៕
ដោយ៖ នារីប្រភព៖ jaynestyle