ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស huffingtonpost កាលពីវេលាល្ងាច ថ្ងៃទី២២ ម្សិលមិញនេះបានអោយដឹងថា នៅប្រទេសអេស្ប៉ាញឯណោះវិញ ក្រុមមនុស្សអាក្រាតកាយ ដែលមានសមាជិកដល់ទៅ ៧២៩ នាក់ បានក្លាយជាបេក្ខភាពថ្មី  ក្នុងការបំបែកឯកគទគ្គកម្មពិភពលោក  បន្ទាប់ពីពួកគេបានរួមគ្នា  អាកា្រតកាយចុះលេងទឹកសមុទ្រ Mediterr-anean ។

width=442

គួររំឭកផងដែរថា បេក្ខភាពថ្មីនៃការបំបែកឯកគទគ្គកម្មពិភពលោកមួយនេះ បានផ្តួលបេក្ខភាពចាស់  គ្រងតំណែងមួយនេះគឺ​  ប្រទេសញ៉ូវសេឡេន  ដែលមានត្រឹមតែក្រុមមនុស្សអា ក្រាតកាយ ៥០៦ នាក់ តែប៉ុណ្ណោះ កាលពីឆ្នាំទៅ។

យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា  ដើមឡើយគេសង្ឃឹមថា នឹងមានក្រុមមនុស្សអាក្រាតកាយជាង ៦០០នាក់ប៉ុណ្ណោះ  ចូលរួម  តែដឹងអីថា  បែរជាមានចំនួនច្រើនយ៉ាងដូច្នេះទៅវិញ ហើយវាពិតជាភាពជោគជ័យមួយដ៏អស្ចារ្យ។

width=436

ដោយឡែក កម្មវិធីមួយនេះ   ត្រូវបានរៀបចំផ្ទាល់ដោយក្រុង Vera  ប្រទេសអេស្ប៉ាញ និងSpanish Naturism  Federation  ស្របពេលដែលមូលនិធិ  ដែលប្រមូលបានពីកម្មវិធីមួយនេះ     នឹងត្រូវបរិច្ចាក  ជាលក្ខណៈសប្បុរសធម៌ដល់ក្រុងដ៏តូចមួយនេះ  ដើម្បីជាការលើកស្ទួយដល់វិស័យទេសចរណ៍៕

ដោយ ៖ រិទ្ធីប្រភព ៖ huffingtonpost