ព័ត៌មានអន្តរជាតិ ៖ ព្យុះភ្លៀងមួយមេធំ បានបោកបក់ និងវាយប្រហារមកលើតំបន់ Penangប្រទេសម៉ាឡេស៊ី ដោយបានបណ្តាលអោយ ខូចខាតទ្រព្បសម្បត្តិអស់ជាច្រើន ក្នុងនោះរួមមានទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន កកស្ទះចរាចរណ៍តាមបណ្តោយផ្លូវ និងស្ពាន ស្របពេលដែលដើមឈើរាប់សិបដើម បានបាក់ និងដួលរលំទាំងឬសតែម្តង នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន បរទេស អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយអត្ថបទខ្លូន កាលពីប៉ុន្មានម៉ោងមុននេះ។

ករណីបាក់រលំដួលដើមឈើទាំងឫសនេះហើយ បានធ្វើអោយកសិករម្នាក់វ័យ ៣២ ឆ្នាំបានស្លាប់បាត់បង់ជីវិតដោយសារតែគាំងបេះដូង ខណៈពេលដែលបានឃើញដើមឈើដ៏ធំមួយបាក់រលំមួយពព្រិចផ្ទាល់នឹងភ្នែក ស្របពេលដែលគាត់ចេញដើរនាពេលល្លាច។

គួរបញ្ជាក់ផងដែរថា ព្យុះភ្លៀងមួយមេធំ ដែលបានធ្វើការវាយប្រហារមកលើតំបន់នេះកាលពីម្សិលមិញ វេលាម៉ោងជាងប្រាំមួយ និង ៣០ នាទីនេះ មកទល់នឹងពេលនេះ បើតាមរបាយការណ៍មនុស្ស ៩ នាក់ បានរងរបួស ក្នុងនោះ ២ រូប បានទទួលរងរបួសធ្ងន់៕


ដោយ ៖ ពិសិដ្ឋប្រភព ៖ អាស៊ីវ័ន