ព័ត៌មានអន្តរជាតិ ៖  ទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ កាលពីថ្ងៃអង្គារ ទី ១៦ កក្កដា ម្សិលមិញនេះ បានគូសបញ្ជាក់អោយដឹងថា ផូស៊ីលកម្រជាច្រើនប្រភេទ ត្រូវបានប្រទះរក ឃើញនៅឯការដ្ឋានសាងសង់មួយកន្លែង ក្បែរស្ថានីយ៍រថភ្លើង Geebung ស្តិតនៅក្នុងក្រុង Brisbane ប្រទេសអូស្រា្តលី ។

width=436

គួរបញ្ជាក់ផងដែរថា     ផូស៊ីលទាំងអស់នេះ  ត្រូវបានគេប្រទះឃើញក្នុងជម្រៅដីប្រមាណជាង ១៥ ម៉ែត្រ ដែលនៅក្នុងនោះ មានដូចជា គ្រោងឆ្អឹងសត្វក្រពើបុរាណ ក៏ដូចជា ឆ្អឺងត្រីទឹកសាបជាដើម។

width=435

លើសពីនេះទៅទៀត  បើតាមប្រភពសារព័ត៌មានដដែលបន្ថែមថា  ផូស៊ីលកម្រ  ដែលជាគ្រោងឆ្អឹងសត្វទាំងនេះ បើតាមអ្នកវិទ្យាសាស្រ្តអះអាងថា វាមានអាយុកាលប្រមាណជាង៥០ លានឆ្នាំហើយ។ យ៉ាងណាមិញ បើយោងតាមសម្តីអ្នកចាត់ការទូទៅ មកពីសារៈមន្ទីរជាតិរដ្ឋ Queensland លោក Suzanne Miller អោយដឹងថា ៖ ជាការពិតនៅភាគខាងជើងប្រទេសអូស្រ្តាលី វាគឺជាតំបន់តែមួយគត់ ដែលអាចរកឃើញនូវផូស៊ីលដ៏កម្ររបស់ពិភពលោក ដោយពឹងផ្អែកទៅលើអ្វីដែលយើងធ្លាប់បានរកឃើញ  នោះគឺវាពិតជាមានតែមួយគត់ នៅលើសកលលោកយើងនេះ  ស្របពេលដែលពួកយើងទើបចាប់ផ្តើមគម្រោងមួយនេះ។

width=433

ដោយឡែក   មកទល់នឹងពេលនេះ  ផូស៊ីលដ៏កម្រទាំងនោះ  ត្រូវបានអ្នកជំនាញយកទៅរក្សាទុក     និងធ្វើការសិក្សាស្រាវជ្រាវហើយ ។  គួររំឭកផងដែរថា មានតែពីរទៅបីកន្លែងប៉ុណ្ណោះ  ដែលមានសុពលភាពក្នុងការរករក  ក៏ដូចជា  ស្រាវជ្រាវផូស៊ីលកម្ររបស់ពិភពលោក តួយ៉ាង ផ្នែកខ្លះនៃទីក្រុង ត្រូវបានបំរាមមិនអោយមានការអភិវឌ្ឈន៍នូវហេដ្ឋារចនាសម្ព័ន្ធនោះទេ៕

width=430

width=428

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ