ព័ត៌មានអន្តរជាតិ ៖ ក្រុមបុរាណវត្ថុវិទូមួយក្រុម ដែលដឹកនាំដោយ Francesco D'Andria មកពី ប្រទេសទួរគី បានរកឃើញ ទ្វារនរពីសម័យបុរាណ ​ ដោយធ្វើបទបង្ហាញស្តីពីការរកឃើញមួយ នេះ នៅក្នុងក្រុង Istanbul កាលពីពេលកន្លងទៅ  នេះបើតាមការដកស្រង់ព័ត៌មាន  ដែលបាន ចេញផ្សាយដោយទំព័របរទេស ស្កាយ ។

width=457

គួរបញ្ជាក់ផងដែរថា ការរកឃើញនេះ វាមានទីតាំងនៅភាគនិរតី ប្រទេសអូស្រ្តាលី ដោយស្ថិត ចំក្លោងទ្វារធំ នៃពិភពក្រោមដី ក្នុង Pamukkale ជាទីកុ្រងសម័យបុរណ Hierapolis ។ លើសពី នេះទៅទៀត ប្រភពដដែលបន្ថែមថា  ក៏មានសញ្ញាណគ្រោះថ្នាក់ទាក់ទិនទៅនឹងទ្វារនរកមួយ នេះផងដែរ ដោយនៅក្នុងនោះ   អាចនឹងធ្វើអោយលោកអ្នកស្លាប់បាន  ក៏ព្រោះតែចំហាយក្លិន អាសោច ចេញពីរូងភ្នំ ដែលពោរពេញទៅដោយ carbon dioxide ខ្លាំង។

width=454

យ៉ាងណាមិញ    ករណីនេះហើយ  កាលពីពេលកន្លងមក  ក៏បានធ្វើអោយសត្វបក្សីមួយចំនួន បានស្លាប់មួយរំពេច ខណៈពេលដែលចូលខិតជិតនឹងមាត់ទ្វារនរកមួយនេះ​៕

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ