ដោយគ្រាន់តែមិនចង់ឲ្យមិត្តប្រុស អានសារ (SMS) នៅក្នុងទូរស័ព្ទ យុវតីម្នាក់ឈ្មោះ Adriana Andrade អាយុ ១៩ឆ្នាំ រស់នៅ São Paulo ប្រទេសប្រេស៊ីល បានលេបទូរស័ព្ទនោះ ចូលក្នុងពោះ តែម្តង។ 

បន្ទាប់ពីរឿងហេតុនេះកើតឡើង នាងត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ ដោយពេទ្យតម្រូវឲ្យមានការវះកាត់។ ពិតជាសំណាងណាស់ បច្ចុប្បន្ន សុខភាពរបស់នាង Adrianaបានល្អគ្រាន់បើមកវិញហើយ។ ប៉ុន្តែនាងចាំបាច់ត្រូវនៅបន្តសំរាកនៅក្នុងមន្ទីរពេទ្យ ពីរបីថ្ងៃទៀតដើម្បីឲ្យក្រុមគ្រូពេទ្យ ត្រួតពិនិត្យ ឲ្យបានល្អិតល្អន់បន្ថែមទៀត។ ​
បើតាមសំដីរៀបរាប់ពីមិត្តប្រុស របស់នាងគឺលោក Renato Rodrigues Reto ពេលដែលគាត់សុំនាងមើលសារនៅក្នុងទូរស័ព្ទ នាង Adriana ក៏បានរត់ចេញក្រៅផ្ទះ។ ហើយនៅពេលដែលគាត់រត់មកជិត ដើម្បីកញ្ឆក់យកទូរស័ព្ទ ស្រាប់តែនាងសំរេចចិត្ត លេបទូរស័ព្ទនោះ ចូលក្នុងពោះតែម្តង។
/
មកដល់ពេលនេះ នៅមិនទាន់មានអ្នកណាដឹងថា នៅក្នុងទូរស័ព្ទរបស់ Adriana មានផ្ទុកនូវរូបភាពឬខ្លឹមសារ អ្វីខ្លះនោះទេ បានជាធ្វើឲ្យនាង ហ៊ានដល់ថ្នាក់លេបទូរស័ព្ទចូលក្នុងពោះ ដើម្បីរក្សាអាថ៌កំបាំងនេះនោះ៕

តាមដានព័ត៌មានប្លែកៗជុំវិញពិភពលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ!

ដោយ៖ សិលាប្រភព៖ kenh14