នៅក្នុងពិភព KPOP គេតែងតែឃើញថា ចូលចិត្តចេញច្រៀង ជាក្រុមៗណាស់ ហើយក្រុមចំរៀងជាច្រើនមានសមាជិកចាប់ពី ២ នាក់ឡើងទៅដល់ ១៣ នាក់ ។ មកដល់សព្វថ្ងៃនេះKPOP មានក្រុមចំរៀងធំៗដូចជា ៖ Super Junior (ធ្លាប់ ១៣ នាក់សព្វថ្ងៃ ១០ នាក់), SNSD(៩នាក់), ZE:A (៩នាក់) , Nine Muse (៩នាក់) ជាដើម ។
ថ្មីៗនេះ KPOP បានធ្វើអោយទស្សនិកជន មានការភ្ញាក់ផ្អើលម្តងទៀតហើយ ដោយលេចមុខក្រុមចំរៀងបែប Hip Hop មួយក្រុមដែលមានឈ្មោះថា Topp Dogg ។ Topp Dogg មានសមាជិកដល់ទៅ ១៣ នាក់ ហើយពេលនេះពួកគេ បានបញ្ចេញវីដេអូ Teaser អំពីបទថ្មីគេដែលត្រៀមនឹងចេញហើយ ដែលមានចំណងជើងថា Say It ។យើងនឹងរង់ចាំមើលទាំងអស់គ្នា ថាតើក្រុមចំរៀងនេះ អាចធ្វើព្យុះភ្លៀងក្នុងពិភព KPOP ដែរឬទេ ? យើងនឹងរង់ចាំការសំដែងរបស់ពួកគេ ក្នុងពេលឆាប់ៗនេះ ៕










ប្រែសម្រួល ៖ លីលីប្រភព ៖ allkpop