ភ្នំពេញ៖ ចាំបងឈឺធ្ងន់ ចាំសុំបែក ជាបទចម្រៀង ដែលកវីនិពន្ធ អភ័ព្វស្នហ៍ សុខ ជំនោរ បានផ្ញើរសារ ទៅស្រីស្អាត សុគន្ធ និសា ដែលទើបតែចេញលក់ លើទីផ្សារចម្រៀងថ្មីៗនេះ ហើយហាក់ទទួលបាន គាំទ្រច្រើនគួរសម ពីសំណាក់មិត្តយុវវ័យ ដែលគាំទ្រជាមួយ ផលិតភ្លេងរីខដ ។ គេចង់ដឹងយ៉ាងខ្លាំងថា តើអ្នកណាទៅជា អ្នកបកស្រាយ ចម្រៀងចុកឈាមមួយបទនេះ ? ចម្ងល់ត្រូវបានបកស្រាយតាម Looking TODAY គឺ លោក weekend ជាអ្នកបកស្រាយបទ ដ៏ឈឺចាប់នេះ ហើយលោក ក៏ជាតារាចម្រៀ ង ដ៏ថ្មីស្រឡាង សម្រាប់ផលិតកម្មថ្មី នេះដូចគ្នាផងដែរ ។
លោក weekend ដែលមានឈ្មោះដើមថា នង រីឆាត ជាបុគ្គលិកមួយរូប ប្រចាំក្រុមហ៊ុន Sumsung នៅកម្ពុជា ដែលលោកបានចូលសិល្បៈជិត២ឆ្នាំហើយ។ ដំបូងឡើយលោកគ្រាន់តែជាតារាសម្ដែង ខារ៉ាអូខេ ឲ្យផលិតកម្ម ថោន តែប៉ុណ្ណោះ ។ កាលនោះ លោកសម្ដែង បានច្រើនបទគួរសមសុទ្ធសឹងជាបទល្បីៗ របស់ថោន តែដោយសារលោក ជាតារាសម្ដែងថ្មី ទើបមិនសូវជាមានការ ចាប់អារម្មណ៍ច្រើន ។
នៅពេលឃើញព័ត៌មាន នៃការប្រកាសរើស តារាចម្រៀងថ្មីៗ របស់ផលិតកម្ម ភ្លេងរីខដ រីឆាត ក៏សាកល្បងដាក់ពាក្យ តាមហ្វេសប៊ុក សាកមើល ព្រោះមានការលើក ទឹកចិត្តច្រើនពីមិត្តភក្តិ ម្យ៉ាងលោកក៏មាន ជំនឿចិត្តលើខ្លួនឯងផង ក៏សាកល្បងដាក់ពាក្យតាមរយៈ ហ្វេសប៊ុក របស់ លោក សុខជំនោរ ក្រោយមក ក៏មានការចាប់អារម្មណ៍ ពីសំណាក់ផលិតកម្ម ទើប រីឆាត ត្រូវបានគេហៅធ្វើតេស សំឡេងដល់ទៅ៦ ដង ឯណោះ ដែលជាការជ្រើសរើស ដោយសម្រិតសម្រាំងបំផុត ។
កំលោះសង្ហា រូបនេះបានបន្តទៀតថា លោកគ្មានខ្សែទុយោអ្វីទេ ដើម្បីចូលទ្រនំយក្សនេះ លោកពឹងផ្អែកលើ សមត្ថភាពសុទ្ធសាធ ដោយបានជ្រកកោន ក្នុងផលិតកម្ម ភ្លេងរីខដនេះ បានជិតមួយឆ្នាំហើយ ហើយមានបទចម្រៀង ចេញលក់ បានមួយចំនួន ដូចជា បទ ចាំបងឈឺធ្ងន់ចាំសុំបងបែក និងកំពុងតែថតបទថ្មី ទៀតជាច្រើន ។
លោក weekend ទោះជាតារាថ្មី ក៏មានប្រជាប្រិយភាពមិនធម្មតា ព្រោះពេលលោកបង្ហាញ វត្តមានថ្ងៃមុន នៅស្ថានីយទូរទស្សន៍ ហង្សមាស គ្រាន់តែបទចម្រៀង របស់លោក ចាក់ភា្លមសំឡេងទះដៃ ក៏លាន់ឡើងពេញ ស្ទូឌីយោតែម្ដង៕




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល