ការប្រកួតរវាងពីរក្រុមដែលមាននៅក្នុងដៃដល់ទៅ១៣​ ពាន Champoins League ជាមួយនឹងឯក្កតកម្មលើកពានក្នុងក្របខ័ណ្ឌបាល់ទាត់ប្រទេសរបស់ខ្លួនផងនោះ ការប្រកួតរវាងក្រុមទាំងពីរនេះពិតជាការប្រកួតដែលគួរអោយទស្សនាជាទីបំផុត។/

មិនគ្រាន់តែចាញ់គូរប្រកួតនូវកេរ្តិ៏ឈ្មោះប៉ុណ្ណោះទេ Bayern Munich បានឆ្លងកាត់ពីរប្រកួតបន្តបន្ទាប់គ្នានៅBundesligaជាមួយលទ្ធផលពិបាកនឹងទទួលយក​គឺ ចាញ់Dortmund 0-1 និងស្មើMainz 0-0។ផ្ទុយទៅវិញ Real Madrid កំពុងដើរត្រូវគោលដៅរបស់ខ្លួន។ក្រុមរបស់លោកJose Mourinhoបាន​ក្រោកឈរចំពេលវេលាជាមួយការឈ្នះពីរប្រកួតជាប់គ្នា(4-1ជាមួយ Atletico Madrid និង 3-1ជាមួយ Gijon)ដោយរក្សានូវគំលាត៤ពិន្ទុមុនការប្រកួតEl Clasico ចុងសប្តាហ៏នេះ ទន្ទឹមនឹងឯក្កតកម្ម១០៧គ្រាប់នៅLa Liga។ប្រសិនបើអាចលេងបាន​នូវកំរិតកំពូលរបស់ខ្លួន Bayern Munich ពិតជាអាចធ្វើអោយRealជួបការលំបាកមិនខាន។ជាក់ស្តែងប្រទេសអាឡឺម៉ង់ ជាកន្លែងដែលReal ខ្លាចក្នុងការប្រកួត។ក្នុង២២ប្រកួតដែលត្រូវធ្វើជាភ្ញៀវជាមួយបណ្តារក្លឹបអាឡឺម៉ង់Real អាចយកឈ្នះបានតែ១ប្រកួតគត់ ដោយចាញ់ដល់ទៅ១៥ប្រកួតឯណោះ។ជាមួយBayern គឺReal បានចាញ់ដល់ទៅ៨ប្រកួត​ ដោយស្មើតែ១ប្រកួតប៉ុណ្តោះក្នុងការប៉ះគ្នា៩ប្រកួត។ដូច្នេះReal កំពុងមានគំនាបសតិអារម្មណ៏យ៉ាងខ្លាំងក្នុងការប្រកួតយប់នេះ។ប៉ុន្តែបាល់ទាត់គឺគ្មានអ្វីអាចនឹងនិយាយបាន​មុនឡើយ ដូច្នេះមានតែការតាមដានទស្សនាទាំងអស់គ្នានៅយប់នេះវេលាម៉ោង01:45AM ថ្ងៃទី18/04។

ដោយ៖​ និស្ស័យប្រភពពី៖ Bongdaso