ព័ត៌មានកីឡា៖ លោក Louis van Gaal បានប្រកាសប្រាប់ទៅកាន់ក្រុមអ្នកការសែតថា Man United ក្រៅពី Cristaino Ronado ទៅ ក្រុមក៏បានចុះបញ្ជីកីឡាករ ៤ រូបបន្ថែមទៀតក្នុងតារាងទីផ្សាររដូវកាលថ្មីនេះ ដែល​គិតជាទឹកប្រាក់អាចឈានទៅដល់ ១៥០ លានផោន ។ 

លោក Louis Van Gaal បានចុះបញ្ជីទីផ្សាររបស់គាត់ ចំនួនកីឡាករ ៤ រូបថែមទៀត ដែលពួកគេគឺមានដូចជា ​Jasper Cillessen , Bastian Schweinsteiger, Sergio Ramos, និង Karim Benzema ហើយមិនត្រឹមតែប៉ុណ្ណោះសម្រាប់តម្លៃខ្លួនវិញគឺ ពួកគេទាំងអស់ត្រូវបាន បូកសរុបជាទឹកប្រាក់រួចរាល់អស់ហើយគឺ ១៥០​លានផោន ។ 

លោក Louis Van Gaal បានទទួចទៀតថា Man United ក្នុងរដូវកាលថ្មីនេះ ត្រូវតែក្លាយជាក្រុមដ៏រឹងមាំ​បំផុត​ក្នុងទឹកដីអង់គ្លេស ហើយមុខសញ្ញាដែលបានបង្ហាញទាំងប៉ុន្មានសុទ្ធសឹងតែជាកីឡាករខ្លាំងៗ។ ហើយមិនត្រឹមតែប៉ុណ្ណោះគាត់ នឹងខិតខំប្រឹងពង្រឹងទីផ្សារកីឡាករទាំងនេះ ឲ្យកាន់តែមានភាពរហ័សជាបំផុត ។

/ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Metro