/

អ្នក​ស្រីEva Ottosson  គឺជាអ្នកស្ម័គ្រចិត្តចូលរួមក្នុងគម្រោងវិជ្ជសាស្ត្រថ្មីមួយ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។​ គាត់ស្ម័គ្រចិត្តផ្ទេរស្បូន    របស់គាត់ទៅអោយកូន​ស្រីគាត់​ឈ្មោះ​Sara។ ប្រសិនជាជោគជ័យ  មិនស្លាប់គាត់នឹងអាចមើលឃើញកូនស្រីរបស់គាត់។ លោក​វិជ្ជបណ្ឌិតសង្ឃឹមថា ការវះកាត់ផ្ទេរស្បូននេះនឹងបានជោកជ័យចំពោះ កញ្ញា​Sara ​​ដែលគ្មាន​ប្រព័ន្ធ​បន្តពូជ​តាំងពីកំណើតមកនោះ អាចមានលទ្ធភាពមានផ្ទៃពោះ និង​ មានកូនដូចមនុស្សស្រីដទៃទៀតដែរ។ ការវះកាត់នឹងគ្រោង​ធ្វើ      នៅនិទាឃរដូវខាងមុខនេះ នៅក្នុង​ប្រទេសហ្សូដង ​ជា​ទី​កន្លែង ដែលមានវិជ្ជបណ្ឌិត ជាច្រើនក្នុងរាជធានីGothenburg បាន​ជួបជុំ​គ្នា​ដើម្បី     ប្រមូលព័តមាន​ពី​អ្នកជំងឺ​​មានអការៈស្រដៀងគ្នាៗមុននឹង​​ឈានទៅដល់ការវះកាត់ផ្នែក​វិជ្ជសាស្ត្រលើក​តំបូងនេះ។អ្នក​ស្រីអ៊ីវ៉ា​ដែលមានជំនួញជា​អ្នកផ្គត់ផ្គង់​អំពូលភ្លើង បានមានប្រសាសន៍ថា ខ្ញុំនិង កូនស្រី​បានឯកភាព​គ្នា​ ដោយយើងគិតថា      វាគ្រាន់តែជាស្បូនមួយ​តែប៉ុណ្ណោះ ។ កូនស្រី​ខ្ញុំ​គ្មានប្រព័ន្ធបណ្តពូជតាំងពីកំណើតមក ហើយនាងត្រូវការប្រព័ន្ធបណ្តពូជ​ដើម្បីជីវភាពរស់នៅទៅថ្ងៃមុខច្រើនជាងខ្ញុំ ម្យ៉ាងវិញទៀតខ្ញុំក៏មានកូនពីរនាក់ហើយដែរ។ លើសពីនេះទៅទៀត   គឺមានតែខ្ញុំទេ​ដែល​សាកសមបំផុត ក្នុងការផ្តល់ប្រព័ន្ធបណ្តពូជនេះអោយទៅនាង។

ដោយៈ  វណ្ណៈប្រភពៈ  telegraph