Irina Shayk មិត្តស្រីរបស់ Ronaldo ទើបនឹងបានចេញទៅលេងមាត់សមុទ្ទនាពេលថ្មីៗនេះហើយបានសំញ៉ែងខ្លួនមុខកាម៉េរ៉ារបស់ Paparazzi ទៀតផង ជាមួយគ្នានេះគេគ្រប់គ្នាពិតជាសរសេរដល់កីឡាកររូបនេះណាស់ដែលរកបានមិត្តស្រីជនជាតិរូស្ស៊ី ដ៏ស្រស់ស្អាតម្នាក់ ហើយមិនត្រឹមតែប៉ុណ្ណោះ នាងមានមុខមាត់ដូច Lady Gaga ទៀតផង។សម្រាប់ Ronaldo វិញត្រូវបានគេដឹងថា នឹងបន្តលេងឱ្យក្រុម Real Madrid រហូតដល់ឆ្នាំ ២០១៥ហើយជាមួយគ្នានេះ Ronaldo ក៏បានប្រាប់ផងដែរថា គេមិនទាន់ចង់ចេញពី Real នោះទេព្រោះគេចង់បញ្ចប់កុងត្រាជាមួយ Real ឱ្យចប់សព្វគ្រប់តែម្ដង។សម្រាប់ការចាកចេញនាឆ្នាំ ២០១៥ គេអាចប៉ាន់ស្មានបានថា Ronaldo កំពុងតែសម្លឹងមើលមកផ្ទះកំណើតរបស់ខ្លួនវិញគឺ Manchester United ប៉ុន្តែបញ្ហាសំខាន់គឺគេអាចនឹងត្រូវបាន ManCityឆក់យកជាមួយអំណាចទឹកប្រាក់របស់គេ៕

/

/

/

ដោយ៖ ផានិតប្រភពពី៖ K14