កាលពីយប់មិញនេះ មានការប្រកួតបាល់ទាត់គូរល្អៗជាច្រើន នៅក្នុងក្របខណ្ឌ ChampionLeague ។ គូរប្រកួតរវាង Ajax និង Barcelona គឺជាការប្រកួត ដែលទាក់ទាញទស្សនិកជនអោយមានចំណាប់អារម្មណ៍ខ្លាំងជាងគេ ។

Cescជាមួយនិងជំនួបរបស់ក្រុមទាំង ២ នេះធ្វើអោយទស្សនិកជន ក្តៅសាច់មែនទែន ដោយលទ្ធផលពិតជាស្មានមិនត្រូវមែន ។ ក្រុម Barcelona ដែលជាក្រុមលំដាប់កំពូល មិនងាយនិងចាញ់នោះ ឥលូវនេះក្រុម Ajax បានបំបាក់កាលពីយប់មិញ ដោយពិន្ទុ ២ ទល់ ១ ក្នុងទឹកដីរបស់Ajax ផ្ទាល់តែម្តង ។ គ្រាប់បាល់ ២ គ្រាប់របស់ Ajax ស៊ុតដោយកីឡាករ Serero នាទីទី ១៩និង Hoesen នាទីទី ៤១ ហើយ Barcelon បានមួយគ្រាប់វិញដោយបាល់ពិន័យ ១​១ ម៉ែតស៊ុតដោយ Xavi នៅនាទីទី ៤៨ ៕

 

ដោយ ៖ កុសលប្រភព ៖ k14