បើទោះជាមានគោលបំណងផ្សេងគ្នា ដូចជា ចង់ក្លាយជាមនុស្សដំបូងគេ បានកាន់ប្រើ iPhone 5Sឬគ្រាន់តែចង់បាន ត្រូវបានអ្នកសារព័ត៌មានរំលឹកឡើងនៅក្នុងកាសែត បណ្តាអ្នកគាំទ្រ Apple ត្រូវបានគេវាយតំលៃថា ពិសេសមែន។ ពួកគេបានរៀបចំខ្លួន តម្រង់ជួរមុខហាង រួចជាស្រេច តាំងពី iPhone មិនទាន់ប្រកាសបង្ហាញខ្លួនជាផ្លូវការ ដោយមានអ្នកខ្លះដេករង់ចាំ នៅមុខហាងលក់ផលិតផល Apple តែម្តង បើទោះជាមានភ្លៀងខ្យល់ ត្រជាក់ខ្លាំង។
ឆ្នាំនេះ អ្នកគាំទ្រផលតិផល Apple នៅប្រទេសជប៉ុន ក៏បង្កឲ្យមានការកត់សំគាល់ខ្លាំងផងដែរ។ តាមប្រភពព័ត៌មានពី AFP បានឲ្យដឹងថា ក្នុងពេលដែលកំពុងតែមានភ្លៀងព្យុះ Man-yi ដែលមានចម្ងាយពីទីក្រុងតូក្យូតែ ៥០ គ.ម ដែលបង្កឲ្យមានភ្លឿងធ្លាក់យ៉ាងខ្លាំង ធ្វើឲ្យ ជើងហោះហើយក្នុងស្រុក ប្រហែលជា ៥០០ ជើង ដែលត្រូវធ្វើការហោះហើរ នៅទីក្រុងតូក្យូ ថ្ងៃទី ១៦ ខែកញ្ញា ត្រូវបានលុបចោលវិញ ប៉ុន្តែនៅខាងក្រៅហាង Ginza Apple Store ឯណោះវិញ បែរជាមានមនុស្សជាច្រើននាក់ ពាក់អាវភ្លៀង អត់ធ្មត់អង្គុយរង់ចាំទិញ iPhone មិនបោះបង់ទីតាំងរបស់ខ្លួនឡើយ។
ក្នុងពេលដែល ព្យុះបក់បោកកាន់តែខ្លាំង Apple បានសំរេចចិត្តឲ្យអតិថិជន របស់ខ្លួន ចូលជ្រកនៅក្នុង Apple Theater ដោយមានផ្តល់ជូន នូវទឹកពិសារផងដែរ។