ព័ត៌មានអន្តរជាតិ ៖​  បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស សឹង្ហបុរី ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បុរសម្នាក់ត្រូវបានរកអោយឃើញថា  បានស្លាប់បាត់បង់ជីវិត   បន្ទាប់ពីបានស្រូប  carbon monoxide ច្រើនហួសកំរិត   ស្របពេលដែលផ្ទះរបស់គាត់  ត្រូវបានអគី្គភ័យលេបត្របាក់  ក៏ដោយសារតែមកពីការទុកកុំព្យូទ័រ (Laptop) ចោលនៅលើពូក​ ខណៈពេលដែលវាក្តៅហួសកំរិត និងបង្កជាអគ្គីភ័យតែម្តង។

width=452

គួរបញ្ជាក់ផងដែរថា   អត្ថបទដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានមួយនេះ  ត្រូវបានបញ្ជូនបន្ត  ពីសំណាក់អ្នកប្រើប្រាស់អ៊ើនធើណេត  គោលបំណងចង់អោយទំព័រសារព័ត៌មានជួយផ្សព្វផ្សាយបន្ត ក៏ដូចជាការដាស់តឿនដល់មនុស្សរាល់គ្នា ដើម្បីជាបទពិសោធន៍យល់ដឹងមួយ។

លើសពីនេះទៅទៀត   ប្រភពដដែលបានបន្ថែមថា  បុរសដែលបានស្លាប់បាត់បង់ជីវិតរូបនោះ មានវ័យ ២៥ ឆ្នាំ​   ជានិស្សិត ពលរដ្ឋសឹង្ហបុរី  ស្របពេលដែលអត្តសញ្ញាណពិតមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ៕

ដោយ ៖​ រិទ្ធីប្រភព ៖ Singaporeseen