ជំនាន់បន្ទាប់របស់ស្មាតហ្វូនត្រកូល A ត្រូវបានទទួលស្គាល់ដោយ FCC ហើយឧបករណ៍នេះ មានឈ្មោះកូដថា SM-A700 ឬ Samsung Galaxy A7 ។

/

កាលពីថ្ងៃទី ៣១តុលា ក្នុងព្រឹត្តិការណ៍ដោយឡែកមួយរបស់ខ្លួន ក្រុមហ៊ុន Samsung បានប្រកាសជាផ្លូវការនូវស្មាតហ្វូនមួយគូ គឺ Galaxy A3 និង Galaxy A5 ដែលសម្បករបស់វា ធ្វើអំពីលោហធាតុ។ Galaxy A3 និង Galaxy A5 បានបង្ហាញខ្លួនជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លង។ កាលពីម្សិលមិញ (ថ្ងៃទី២៧វិច្ឆិកា) FCC (Federal Communications Commission/គណកម្មការទូរគមនាគមនៃសហព័ន្ធ (អាមេរិក))ក៏ទទួលស្គាល់អំពីវត្តមានរបស់ស្មាតហ្វូនត្រកូល A នោះគឺ Samsung Galaxy A7។

/

FCC ទទួលស្គាល់ថា SM-A700 (ឈ្មោះកូដរបស់ Samsung Galaxy A7) នឹងមាន២មុខងារសំខាន់ៗ  គឺប្រព័ន្ធ NFC និងប្រព័ន្ធ LTE ។ Galaxy A7 ដែលនឹងមានបណ្ដោយ ១៥០មម និងទទឹង ៧៥មមនេះ ប្រើអេក្រង់ទំហំ ៥,២អ៊ិន្ឈ៍។ តាមការការសន្និដ្ឋានរបស់អ្នកជំនាញ អេក្រង់របស់ស្មាតហ្វូននេះ នឹងមានកម្រិតរីសូលូសឹន Full HD។ ទន្ទឹមនឹងនេះ វានឹងប្រើ ប្រូសេសឺរ Snapdragon 615, RAM 2GB, អង្គចងចាំក្នុង 16GB និងកាមេរ៉ាក្រោយ 12MP។ Samsung Galaxy A7 នឹងប្រើប្រាស់សម្បកលោហធាតុ ដូចទៅនឹងស្មាតហ្វូនរាមច្បងទាំងពីរជំនាន់របស់វាមុននេះ។

/

ដូច្នេះ ការទទួលស្គាល់របស់ FCC និងតាមរយៈទិន្នន័យផ្នែករចនារូបរាងរបស់ Galaxy A7 គេជឿថា ស្មាតហ្វូននេះ នឹងត្រូវបានបញ្ចេញលក់ក្នុងទីផ្សារ នាពេលដ៏ខ្លីខាងមុខ។

/

តម្លៃរបស់ Galaxy A7 ត្រូវបានគេជឿថា នឹងអាចប្រកួតប្រជែងជាមួយស្មាតហ្វូន Xiaomi Mi 4 ពោគឺ ចាប់ពី ៣៥០ដុល្លារ ដល់ ៥០០ដុល្លារអាមេរិក។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ PhoneArena/Pdtv