ម៉ូតូ Morini Granpasso ជាប្រភេទម៉ូតូធំ បែបស្ពត ដែលមានរូបរាងដ៏ស្រស់សង្ហា គ្រប់ស៊េរី នៃប្រភេទម៉ូតូនេះគឺសុទ្ធសឹងតែ មានរូបរាងប្លែកៗ ខុសពីប្រភេទម៉ូតូធំបែបស្ពត ផ្សេងៗ ទៀត។
ម៉ូតូ Morini Granpasso ម៉ូដែលថ្មី ឆ្នាំ២០១៤ ត្រូវបានរចនាម៉ូដ និង តុបតែងឡើង ជាមួយនឹងការច្នៃ ប្រឌិតប្លែក បង្កើតបានជារូបរាងម៉ូតូមួយដែលមានរូបរាងដ៏ប្រណិត មានបំពាក់អំពូលបំភ្លឺភ្លើងខាងមុខមានភ្នែកមូល ២នៅសងខាង ដូចជាសត្វប្រមាញ់នៅពេលយប់។
ជាពិសេសម៉ូតូ Morini Granpasso 1200 ម៉ូដែលថ្មី២០១៤ នេះត្រូវបានផលិតឡើងមានកំលាំងម៉ាស៊ីន១១៨៧សេសេ ខ្លាំង មាន ៦លេខ និង មានតំលៃ ២២,៥៤៨ដុល្លារ៕
សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed