គណបក្សកាន់អំណាចនៃប្រទេសថៃកាលពីថ្ងៃពុធ បានប្ដឹងលោក អាប់ភីស៊ីត អតីតនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យរបស់លោកចំនួន៥នាក់ ទៀត ពីបទបរិហារកេរ្តិ៍ ថា អំពើហិង្សាឆ្នាំ២០១០ លោក ថាក់ស៊ីននៅពីក្រោយ ។
បើតាមកាសែតបាងកកប៉ុស្ដិ៍ ចុងចោទក្នុងបណ្ដឹងនេះមានលោក អាប់ភីស៊ីត អតីតនាយករដ្ឋមន្ត្រី លោក Surat Thani អ្នកតំណាងរាស្ត្រ អតីតនាយករដ្ឋមន្ត្រី Suthep Thaugsuban អនុប្រធានគណបក្សប្រជាធិបតេយ្យ លោក Korn Chatikavanij Rayong អ្នកតំណាងរាស្ត្រ Sathit Pitutecha និង Sirichok Sopha។

អ្នកនាំពាក្យគណបក្សភឿថៃរបស់លោកស្រី យីងឡាក់ គឺលោក Prompong និយាយថា ពាក្យបណ្ដឹងនេះធ្វើឡើងតាមរយៈការសុំប្ដឹងបកវិញពីសំណាក់អតីត នាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ។
អ្នកវិភាគនៅថៃធ្លាប់ បានព្រមានថា តាមទំលាប់តុលាការប្រទេសថៃកម្រនឹងបើកការកាត់ក្ដីរឿងក្ដីណា មួយដែលទាក់ទិននឹងបញ្ហាបញ្ចេញមតិនយោបាយជាពិសេស គឺលើលែងតែករណីប្រមាថញាតិវង្សស្ដេចថៃតែប៉ុណ្ណោះ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ DT/VOD