- ប្រធានអូឡាំពិកស៊ីហ្គេមអន្តរជាតិ លោក Jacques Rogge បានមានប្រសាសន៏ក្នុងកិច្ចប្រជុំ IOC EB នៃសហព័ន្ធអូឡាំពិកស៊ីហ្គេមអន្តរជាតិរដូវក្តៅ នៅឯទីក្រុង កេបិច(Quebec)ប្រទេសកាណាដា នាថ្ងៃទី ២៣ខែ ឧសភាឆ្នាំ ២០១២ ថា ៖ ប្រទេសជប៉ុនត្រូវខិតខំស្វែងរកដំណោះស្រាយសម្រាប់បញ្ហាកង្វះខាតថាមពលអគ្គីសនីរបស់ខ្លួន មកផ្គត់ផ្គង់អោយបានគ្រប់គ្រាន់ នៅពេលខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមរដូវក្តៅនាឆ្នាំ ២០២០ខាងមុខ។

- លោក Jacques Rogge
ប្រទេសជប៉ុនធ្លាប់បានទទួលរងគ្រោះមហន្តរាយមធ្មជាតិដ៏ធ្ងន់ធ្ងរ នៃព្យុះស្ស៊ូណាមិដែលបានធ្វើអោយប្រទេសនេះជួបវិបត្តិកង្វះខាតថាមពលនុយក្លេអ៊ែយ៉ាងច្រើន ជាហេតុនាំអោយមានការប៉ះពាល់ដល់ការ ផ្គត់ផ្គង់ថាមពលអគ្គីសនី។ នេះបើតាមសំដីរបស់លោក ប្រធាន Jacques Rogge ដែលបានមានប្រសាសន៍កាលពីថ្ងៃ ព្រហស្បតិ៏។
IOC និងខិតខំជួយរកដំណោះស្រាយមួយដ៏សមស្រប សំរាប់ជួយដល់ប្រទេសជប៉ុន ដែលអាចធ្វើអោយប្រទេសនេះ ទទួលបានលទ្ធផលដ៏សមស្របមួយនាពេលខាងមុខ។ លោក Jacques Rogge បានបន្តទៀតថា៖ ពួកយើងសុទ្ធតែ ជាប្រទេសអ្នកមាន និងមានសេដ្ឋកិច្ចរឹងមាំក្នុងពិភពលោក ដូច្នេះពួកយើងនឹងអាចធ្វើអ្វីៗបានល្អ។
សប្តាហ៍ក្រោយនេះ រាជរដ្ឋាភិបាលជប៉ុនអំពាវនាវសូមអោយប្រជាជនក្នុងស្រុក និងជាពិសេស អ្នកធ្វើជំនួញទាំងអស់ មេត្តាកាត់បន្ថយនូវការប្រើប្រាស់ថាមពលអគ្កិសនីអោយបាន ១៥ភាគរយ ដើម្បីផ្គត់ផ្គង់ដល់រោងចក្រថាមពលនុយក្លេអ៊ែរបស់ខ្លួន៕
ដោយ៖ សារិនប្រពភ៖ bangkokpost