អាមេរិក៖ តាមការអោយដឹងពីគេហទំព័រ edmunds ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនរថយន្ដ Torrance ប្រចាំក្នុងរដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាមេរិក បានប្រកាសថា ក្នុងឆ្នាំ ២០១៣ខាងមុខនេះ រថយន្ដ Lexus CT 200 នឹងមានការឡើងថ្លៃដល់ទៅ ២,៩៣០ដុល្លារពោលគឺ រថយន្ដមានតម្លៃថ្លៃជាង បើប្រៀបធៀបទៅនឹងការលក់ក្នុងឆ្នាំ ២០១២។
ប្រភពដដែល គ្រាន់តែបញ្ចាក់ថា ការឡើងថ្លៃនេះ គឺក្រុមហ៊ុនត្រឹមតែចង់បាន កញ្ចប់ថវិការខ្លះសម្រាប់ធ្វើកំណែរទំរង់រថយន្ដ អោយមានភាពល្អប្រណិត។ ដូច្នេះរថយន្ដ គឺមានតម្លៃដល់ទៅ $32,945 ៕


ដោយ៖ វត្ដីប្រភព៖ edmunds