គ្រោះថ្នាក់ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា បុរសជនជាតិចិនរួមទាំងមានកូនតូចវ័យ ២ ឆ្នាំនៅក្នុងដៃផងនោះ ត្រូវបានរកអោយឃើញថា ព្យាយាមប៉ុនប៉ងលោតសម្លាប់ខ្លួន ខណៈពេលដែលសកម្មភាពជួយសង្គ្រោះត្រូវបានថតជាប់ជាខ្សែអាថ៍វីដេអូ។

គួរបញ្ជាក់ផងដែរថា រឿងហេតុប៉ុនប៉ងធ្វើអត្តឃាតមួយនេះ បានកើតឡើងនៅឯក្រុង Xining ខេត្តQinghai ប្រទេសចិន ខណៈពេល ដែលការអះអាងជាជំហានដំបូង ពីមូលហេតុដែលបានធ្វើអោយបុរសជាឪពុករូបនេះ ឈានទៅដល់ថ្នាក់ប៉ុនប៉ងលោតសម្លាប់ខ្លួន ដោយសារតែគាត់ទើបតែមានជម្លោះជាមួយនិងភរិយារបស់ខ្លួន។
ដោយឡែក ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ចផងដែរ ដែលជាចុងក្រោយ កូនតូចវ័យ ២ ឆ្នាំរូបនោះ រួមទាំងឪពុកចិត្តសឿងក៏ត្រូវបានជួយសង្គ្រោះចេញពីមាត់ទា្វរមច្ចុរាជ ស្របពេលដែលភ្នាក់ងារមានសមត្តកិច្ច បានបើកយុទ្ទនាការជួយសង្គ្រោះដ៏អស្ចារ្យមួយ ។ ដើម្បីអោយជ្រាប កាន់តែច្បាស់ថាតើ ទិដ្ឋភាពរួមនៃការជូយសង្គ្រោះដ៏អស្ចារ្យយ៉ាងណានោះ តាមដានទស្សនានូវវីដេអូខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ youtube