ព័ត៌មានអន្តរជាតិ ៖ បវរកញ្ញាឯក Miss Delaware Teen USA នាង Melissa King ត្រូវបានរកអោយឃើញថា បានលាលែងពីតំណែង បន្ទាប់ពីវីដេអូសិចមួយត្រូវបានលិចធ្លាយ ដោយតួស្រីរូបនោះ ទាំងសម្លេង និង រូបរាងគឺដូចនាង Melissa King ស្ទើរទាំងស្រុង នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័របរទេស Happening កាលពីម្សិលមិញនេះ ។

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមថា នៅក្នុងវីដេអូសិចមួយនោះ មានពេលមួយនោះ តួឯកស្រីបានផ្តល់ជាកិច្ចសម្ភាសន៍ដល់ camera man ដោយបានបញ្ជាក់ថានាងគឺជាបេក្ខភាពប្រកួតប្រជែងបវរកញ្ញាឯកផងដែរហើយស្របពេលដែលនាងមកថតរឿងបែបនេះ ក៏ព្រោះតែនាងត្រូវការថវិកាជាចាំបាច់។

លើសពីនេះទៅទៀត បើតាមសម្តីនាង Melissa King ក៏បានចេញមុខមកបកស្រាយទាក់ទិននឹងការលេចធ្លាយវីដេអូសិចមួយនេះ ស្របពេលដែលមានការចោទប្តឺងថា នាងគឺជាតួឯកស្រីក្នុងរឿងមួយនោះ ដោយនាងបានអះអាងថា នាងពិតជាមិនបានថតរឿងបែបនោះ នោះទេ តែទោះជាយ៉ាងណាក៏ដោយ ការតាមដានស៊ើបអង្កេតនៅតែបន្តមាន ស្របពេលដែលការលាលែងឈប់ពីតំណែងគ្រងម្កុដបវរកញ្ញាឯក ត្រូវបានធ្វើឡើង៕
ដោយ ៖ រិទ្ធីប្រភព ៖ Happening