តើអ្នកមានការព្រួយបារម្ភអំពីទម្ងន់របស់អ្នកមែន ដែរឬទេ? តើអ្នកចង់បានរាងដ៏ស្រលូនស្រស់ស្អាតដូចនារីដទៃទៀត មែនទេ? តើអ្នកបានត្រឹមខ្លួនរួចហើយ  ឬនៅ  ដើម្បីប្រែក្លាយរាងកាយរបស់អ្នកឱ្យមានរាងសិចស៊ី និងទាក់ទាញ? ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួនដែលអាចជួយអ្នក ឱ្យមានរាងស្រលូនសិចស៊ី បានក្នុងរយៈពេលឆាប់រហ័ស។

/

១/​ ទឹក៖​​ ផឹកទឹកត្រជាក់ ឱ្យបាន ៨កែវ ជារៀងរាល់ថ្ងៃ។ អ្នកត្រូវផឹកទឹកឱ្យបាន ១កែវ មុននឹងទទួលទានអាហារ និង មុនពេលទទួលទាន  ចំនីអាហារផ្សេងៗ   ដើម្បីកុំឱ្យអ្នកមានអារម្មណ៍ថា ឃ្លានខ្លាំងពេក នៅពេលដែលទទួលអាហារ។ ម្យ៉ាងវិញទៀត សូមកុំបន្ថែមជាតិផ្អែមទៅក្នុងកែវទឹករបស់អ្នក។

width=500

២/ សូណា៖ សូណា គឺជាមធ្យោបាយ  ដ៏ល្អបំផុត ក្នុងការសម្រកទម្ងន់   ដែលអាចជួយអ្នកបញ្ចេញញើស   ជាតិពុលក្នុងខ្លួន  ដុតរំលាយសារធាតុខ្លាញ់បានយ៉ាងល្អថែមទៀតផង។ មួយវិញទៀត អ្នកត្រូវផឹកទឹកឱ្យបាន ២ ទៅ ៣កែវ នៅពេលចូលទៅសូណា ដើម្បីកុំឱ្យខ្វះជាតិទឹក  នៅពេលហូរញើសច្រើនពេក។ ក្នុងមួយថ្ងៃ  អ្នកអាចសូណាបាន  តែរយៈពេល ១៥ ទៅ ២០នាទី តែប៉ុណ្ណោះ ទើបល្អ។ចំណាំ៖ ចំពោះអ្នកសម្ពាធឈាមខ្ពស់ អ្នកមានបញ្ហាបេះដូង ឬ កុមារ មិនត្រូវចូលទៅសូណាទេ៕

ដោយ៖ វណ្ណៈប្រភព៖ cosmopolitan