ថ្មីៗនេះ ក្ដារចុចកុំព្យូទ័រមួយប្រភេទ ត្រូវបានក្រុមអ្នកស្រាវជ្រាវ ឧទ្ទេសនាម ក្នុងរដ្ឋ Texas អាមេរិក។ ក្ដារចុចពិសេស ដែលមិនមានក្ដារ ឬគ្រាប់ចុចណាមួយនេះ កំពុងធ្វើឱ្យក្រុមអ្នកបច្ចេកវិទ្យា មានការកោតសរសើរជាទីបំផុត ព្រោះថា វាជាជំហានថ្មីស្រឡាងមួយ ក្នុងវិស័យបច្ចេកវិទ្យាកុំព្យូទ័រ។

បើទោះវាកំពុងស្ថិតក្នុងដំណាក់កាលកែលំអ ឱ្យទៅជាផលិតផលសម្រេច ប៉ុន្ដែ បច្ចេកវិទ្យាថ្មីនេះ ត្រូវបានគេរំពឹងថានឹងផ្លាស់ប្ដូរទាំងស្រុងនូវនិយមន័យស្ដីអំពីប្រភេទក្ដារចុចបុរាណ ដែលមានតាំងពីជាង ១៥០ឆ្នាំ ក្នុងប្រវត្តិសាស្ដ្រ ដែលនាំមកនូវបទពិសោធថ្មីសម្រាប់អ្នកប្រើប្រាស់។

ដើម្បីធ្វើបានដូចខាងលើ អ្នកប្រើប្រាស់កុំព្យូទ័រ គ្រាន់តែពាក់ខ្សែដៃនៅលើម្រាមដៃទាំង ៤ ដែលមានឈ្មោះថា AirType ហើយអ្នកប្រើប្រាស់អាចបញ្ចូលទិន្នន័យ ដោយគ្រាន់តែបំលាស់ទីម្រាមដៃ ដូចទៅនឹងការប្រើប្រាស់ក្ដារចុចធម្មតា។ នៅលើ AirType ក្រុមអ្នកស្រាវជ្រាវ បានបំពាក់ប្រព័ន្ធសេនសឺរ ដែលអាចតាមដានសកម្មភាពម្រាមដៃដោយស្វ័យប្រវត្ត ហើយលទ្ធផលនឹងបង្ហាញនៅលើអេក្រង់កុំព្យូទ័រ ឬទូរស័ព្ទចល័ត។


ក្រៅពីនេះ AirType ក៏មានមុខងារ Bluetooth តភ្ជាប់ទៅនឹងឧបករណ៍ផ្សេងៗ ដូចជាលេបថប ថេប្លេត ឬស្មាតហ្វូន។ល។ ដូច្នេះ អ្នកប្រើប្រាស់នឹងមានភាពងាយស្រួលបំផុត ក្នុងការសរសេរនៅលើឧបករណ៍ទាំងនេះ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ airtype/designTaxi