ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្កីរាយការណ៍ របស់គេហទំព័រសារព័ត៌មានបរទេសCNN ដែលទើបតែបានចេញផ្សាយវេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ៥០ នាក់ត្រូវបានស្លាប់បាត់បង់ជីវិត ក៏ព្រោះតែពុលស្រាក្នុងស្រុក ក្នុងទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ី ស្របពេលដែលវាក៏ជាការអះអាងរបស់មន្រ្តីផ្លូវការមកពីក្រសួងសុខភិបាលរបស់ប្រទេសនេះផងដែរ។

width=445

លើសពីនេះទៅទៀត  ប្រភពដដែលបានបញ្ជាក់បន្ថែមថា  មនុស្ស  ៣៨ នាក់ត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យមួយក្នុងប្រទេស ខណៈពេលដែល  ១៣ នាក់ផ្សេងទៀតត្រូវបានស្លាប់បាត់បង់ជីវិត អំឡុងពេលបញ្ជូនទៅសង្គ្រោះនៅប្រទេសជិតខាង (ទុយណេស៊ី)។

គួររំឭកផងដែរថា  ការផលិត និង ការចែកចាយស្រា  ត្រូវបានបំរាមនៅក្នុងប្រទេសលីប៊ី តែទោះជាយ៉ាងណាក៏ដោយ    ក៏គេមានការផលិត  និង ការចែកចាយជាលួចលាក់ពីសំណាក់ប្រជាជនក្នុងស្រុក ដោយបានផលិតស្រាក្នុងស្រុកមួយដែលមានឈ្មោះថា bokha ។

width=441

ដោយឡែក មកទល់នឹងពេលនេះ បន្ទាប់ពីបានកើតមានឡើងនូវករណីពុលស្រា ដែលបានសម្លាប់អាយុជីវិតមនុស្ស មិនក្រោម ៥០ នាក់លើកនេះ  ក៏បានធ្វើអោយអាជ្ញាធរមានសមត្តកិច្ចចេញយុទ្ធនាការរបស់ខ្លួន ក្នុងការតាមដានស៊ើបអង្កេតករណីខាងលើ៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN