អាមេរិក៖រថយន្ដ Jaguar C-X16 ជាផលិតផលកែច្នៃចុងក្រោយ ថ្មីមួយទៀត របស់ក្រុមហ៊ុនរថយន្ដ សហរដ្ឋអាមេរិក ដែលប្រចាំនៅក្នុងទីក្រុង New York។ រថយន្ដនេះទៀតសោត គឺនឹងត្រៀមខ្លួនលើទីផ្សារពិភពលោកនាឆ្នំា ២០១៣- ២០១៤ ខាងមុខនេះ។

បើតាមការអោយដឹងពីក្រុមហ៊ុនរថយន្ដរបស់ទីក្រុង New York បានអោយដឹងថា រថយន្ដនេះត្រូវបានកែច្នៃអោយមានរាងហាប់ល្អ ដែលអាចធានាសុវត្ថិភាពបាន ក្នុងការបើកបរ។ ជាពិសេស គឹការបើកបរលើដងផ្លួវឆ្ងាយៗ។


តាមការបន្ថែមរបស់ក្រុមហ៊ុន បានអោយដឹងថា ការផលិតរថយន្ដនេះឡើងគឺ ធ្វើទៅតាមការចង់បានរបស់អតិថិជន ពេលបច្ចុប្បន្ន។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនសង្ឃឹមថា នៅចុងឆ្នាំ ២០១៣ ដល់ ២០១៤ រថយន្ដ Jauar-C-X16 នឹងអាចទាក់ទាញអតិថិជនបានច្រើន។ តម្លៃរថយន្ដគឺ $90,000-$110,000 ៕
ដោយ៖ សីហាប្រភព៖ yahoo