ព័ត៌មានអន្តរជាតិ ៖ យុវតីម្នាក់ ត្រូវបានរកអោយឃើញថា ទទួលរងរបួសជាទម្ងន់ ដែលសើ្ទរតែនឹងស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានការខាំញក់ញី ពីសំណាក់តោកំណាចជាប់ទ្រុង បន្ទាប់ពីនាងព្យាយាមអោនទៅថើបវា នៅចន្លោះចម្រឹងដែក ក្នុងឧទ្យានជាតិសត្វព្រៃ អាហ្វ្រិកខាងត្បូង ( South African wildlife park ) នេះបើតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាចម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរថា ជនរងគគ្រោះដែលជាយុវតីមា្នក់នោះ មានវ័យ ១៨ ឆ្នាំ ឈ្មោះ Lauren Fagen មកពីទីក្រុង Montreal ប្រទេសកាណាដា ។ យ៉ាងណាមិញ បើយោងតាមសម្តីជនរងគ្រោះផ្ទាល់ ដែលជាអ្នកធ្វើការស្ម័គ្រចិត្តនៅទីនេះ អោយដឹងថា វាពិតជារឿងអព្ហូតហេតុដែលនាងខ្ញុំអាចគេចផុតពីសេចក្តីស្លាប់ បន្ទាប់ពីតោកំណាចវ័យ ៥ ឆ្នាំ ឈ្មោះ Duma បានបើកការវាយប្រហារ ដោយខាំញក់ញី ដៃជើង របស់នាងស្ទើរតែអូសចូលទៅក្នុងចម្រឹងដែកខណៈបានបណ្តាលអោយនាងរងរបួសអស់សព្វសាច់ ជាទម្ងន់។
ភ្លាមៗនោះ នាងខ្ញុំក៏បានស្រែក ដើម្បីសុំជំនួយ ខណៈពេលមិត្តភក្កិ ដែលជាក្រុមការងារបានស្ទុះមកជូយនាងបានទាន់ពេល នឹងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។ នាង Fagen បានអះអាងបន្ថែមថា ៖ វាពិតជាមិនគួរអោយជឿ ថាអាចកើតមានឡើងនូវសោកនាដកម្មដ៏អាក្រក់មួយនេះបានខណៈវាប្រៀបដូចជាសុបិន្តអាក្រក់របស់នាងខ្ញុំផងដែរ៕
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ