ព័ត៌មានអន្តរជាតិ ៖ កាកបាទក្រហមប្រទេសជប៉ុន បានបើកយុទ្ទនាការក្នុងការផ្តល់ជូនជាPoster ដល់បុគ្គលទាំងឡាយណា ដែលបានបរិច្ចាកឈាមចំនួន 400ml នាឧកាស Comiket83(អំឡុងថ្ងៃទី២៩-៣១ធ្នូ)កន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា រាល់ Poster ទាំងអស់ត្រូវបានផ្តល់ជូនដោយ AQUAPLUS ដែលនៅក្នុងនោះវាគឺជា Poster នៃខ្សែភាពយន្តតុក្កតាដ៏កំពុងពេញនិយមនៅក្នុងប្រទេសជប៉ុន រួមមានដូចជា Poster រឿង ToHeart2 , Tears to Tiara , Overdrive , Magical Girl Lyrical Nanoha និង Minato Soft ជាដើម។


លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថា Poster ចំនួន ៣,០០០ Poster ត្រូវបានបោះពុម្ពក្នុងការចែកជូន នៅក្នុងយុទ្ធនាការផ្តល់ឈាមលើកនេះ៕
ដោយ ៖ ពិសីប្រភព ៖ rocketnews