មុនក្បាលខ្មៅ ឬមុនអង្កាម ភាគច្រើនកើតឡើងនៅនៅស្បែកមុខ និងជាពិសេស នៅជុំវិញច្រមុះតែម្តង។ មុនក្បាលខ្មៅ បង្កឡើងដោយសារតែ ធូលីដីរត់ទៅប៉ះ ឬបិទចំរន្ធញើស ទើបបណ្តាលឱ្យមានមុននៅលើស្បែកមុខ។

ខាងក្រោមនេះ មានវិធីងាយៗ មួយចំនួន  ដែលអាចព្យាបាលកំចាត់មុនក្បាលខ្មៅ  បានយ៉ាង មានប្រសិទ្ធិភាព។

/

វិធីទី១៖ សូមយកទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងម្ស៉ៅ cinnamon ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ រួចលាបនៅលើស្បែកមុខ កន្លែងមានមុន ទុករយៈពេល ១៥ ទៅ ២០នាទី រួចលាងសម្អាតទឹកចេញជាការស្រេច។ សូមព្យាបាលតាមវិធីនេះ ឱ្យ ២ ទៅ ៣ដង ក្នុង១ថ្ងៃ។

វិធីទី២៖ សូមយកទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងប្រេង groundnut ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មកលាបនៅលើមុខកន្លែងមានមុន ទុករយៈពេល ១៥ ទៅ២០ នាទី មុននឹងលាងសម្អាតទឹកចេញ៕

ប្រែសម្រួលដោយ៖​ វណ្ណៈប្រភព​៖ homeveda