ព័ត៌មានអន្តរជាតិ ៖ វីដេអូរន្ធត់ដែលត្រូវបានថតសកម្មភាពជាប់ តាមរយៈកាម៉េរ៉ាសុវត្ថិភាព ស្តីពីការបាញ់សម្លាប់ឧក្រិដ្ឋជនម្នាក់ នៅក្នុងផ្សារទំនើបមួយ ក្នុងរដ្ឋ Oklahoma សហរដ្ឋអា មេរិក បំណងជូយក្មេងតូចវ័យ ២ ឆ្នាំនោះ ត្រូវបានចេញផ្សាយដោយក្រុមប៉ូលីសមកពីក្រុងMidwest នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាច ថ្ងៃអង្គារ ម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរថា បុរសដែលជនឧក្រិដ្ឋជន ចាប់ជំរិតក្មេងស្រីតូចវ័យ ២ ឆ្នាំនោះ មានឈ្មោះថា Sammie Wallace វ័យ ៣៧ ឆ្នាំ ។ បើទោះជាមានការខិតខំ និយាយចរចាអស់រយៈពេលជាង កន្លះម៉ោងទៅហើយក្តី ក៏បុរសសាសនានិយមរូបនេះ នៅតែមិនព្រមដោះលែង និង បានរាប់ថយក្រោយ ៦០ ដោយមានការគម្រាមគំហែង សម្លាប់ក្មេងស្រីតូចខណៈពេលដែលដៃប្រដាប់ទៅដោយកាំបិតនោះ។
កាលដែលបានឃើញបែបនេះហើយ មន្រ្តីប៉ូលីស លោក Brandon Clabes ក៏បានសំរេចចិត្តក្នុងការបាញ់សម្លាប់ឧក្រិដ្ឋជនរូបនោះ បំណងដើម្បីជួយសង្គ្រោះ ក្មេងតូចអោយផុតពីគ្រោះថ្នាក់។ យ៉ាងណាមិញ បើងាកក្រឡេកទៅមើលវីដេអូនោះវិញ គេឃើញថា នៅចុងបញ្ជប់នៃវីដេអូ គេឃើញមានការដើរទៅបាញ់សម្លាប់ឧក្រិដ្ឋជនរូបនោះ បើទោះជាវីដេអូត្រូវបានគេកាត់ មិនអោយឃើញត្រង់ចំណុចនោះ តែបើតាមសម្តីមន្រ្តីប៉ូលីសអះអាងថា ជននោះ បានស្លាប់បាត់បង់ជីវិត ទៅហើយ ស្របពេលដែលក្មេងស្រីតូច មិនទទួលរងរបួសអ្វីនោះទេ។ ខាងក្រោមនេះ ជាវីដេអូ តាមដានទស្សនាបន្តិចទៅ ៖
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ