
អ្នកសេដ្ឋកិច្ចជនជាតិជប៉ុនម្នាក់ និយាយថា គាត់បានរកឃើញយុទ្ទសាស្រ្តដ៏ល្អមួយដើម្បីទប់ទល់ប្រឆាំងនឹងភាពនៅលីវរបស់បុរស។ គាត់បន្ថែមទៀតថា យើងត្រូវតែយកថ្លៃពន្ធចំពោះបុរសដែលមានសម្រស់ស្រស់ស្អាតសង្ហា។ គំនិតនេះត្រូវបានស្នើសុំ ដោយលោកTakuri Morinaga ជាអ្នកសេដ្ឋកិច្ចជនជាតិជប៉ុន នៅពេលដែលគាត់បានមកធ្វើជាភ្ញៀវកិត្តិយស នៅសាកលវិទ្យាល័យ Dokkyo University នៅជាយក្រុង ទីក្រុងតូយ្យូ។ ដើម្បីវាយប្រឆាំងសងសឹកភាពនៅលីវរបស់បុរសដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសជប៉ុន នេះជាគំនិតផ្ទាល់របស់គាត់។ លោកTakuri Morinaga បន្តទៀតថា វាជារឿងធម្មតា យើងត្រូវតែយកពន្ធពីបុរសដែលមានសម្រស់ស្រស់ស្អាតសង្ហា និង ដូចគ្នានេះដែរ យើងត្រូវតែកាត់បន្ថយពន្ធ លើមនុស្សដែលមានសម្រស់មិនស្រស់ស្អាត។ ដើម្បីធ្វើការងារនេះបាន យើងត្រូវមានគណៈកម្មាការនៃភាពស្រស់ស្អាតមួយ ដើម្បីវាយតំលៃ និង បែងចែកមនុស្សជាបួនប្រភេទ។ គាត់បានពន្យល់ថា យើងត្រូវធ្វើបទសម្ភាសន៍មួយផ្សាយតាម ស្ថានីយ៍ទូរទស្សន៍នឹងកំណត់ពី ប្រភេទរបស់វា។ មានដូចជា ប្រភេទស្អាត ធម្មតា អាក្រក់ និង អាក្រក់ខ្លាំង ហើយក្នុងប្រភេទនិមួយៗ ត្រូវយកពន្ធខុសៗគ្នា។ ប្រភេទស្អាត ត្រូវយកពន្ធ១០០% ហើយប្រភេទអាក្រក់បំផុតត្រូវកាត់បន្ថយតំលៃសល់២០%។ ពីព្រោះបញ្ហាដែលមានគឺ អ្នកមានប្រាក់ និង បុរសមានរូបរាងសង្ហា គឺមិនមានបញ្ហាក្នុងការរៀបអាពាហ៍ពិពាហ៍ទេ។ ៥០% នៃបុរសជនជាតិជប៉ុន ដែលមានអាយុ៣០ឆ្នាំ គឺនៅតែ នៅលីវ។


ដោយៈ វណ្ណៈប្រភពៈ lhrtimes