Rovio, ក្រុមហ៊ុនផលិតហ្គេម Angry Birds ដ៏ល្បីឈ្មោះ បានឲ្យដឹងថា ពួកគេជិតធ្វើការបង្ហាញណែនាំហ្គេមនៅលើទូរស័ព្ទ ថ្មីស្រឡាងមួយ ដែលមានឈ្មោះថា Angry Birds: Go! នៅរដូវវិស្សមកាល ឆ្នាំនេះ។

តាមគេហទំព័រ Phonearena, បណ្តាព័ត៌មានស្តីពី Angry Birds: Go! គឺមានតិចតួច។ វាអាចជាហ្គេមប្រណាំងឡានមួយ។ បើតាមពាក្យសំដីខ្លះរបស់ក្រុមហ៊ុន, Rovio បានឲ្យដឹងថាៈ នោះគឺជា Angry Birds ប៉ុន្តែនឹងមិនដូចអ្វីដែលអ្នកធ្លាប់ បានដឹងនោះទេ។

/

បើតាម​តួអក្សរ Ready, Set, Go យើងអាចស្មានបានថា វាជាហ្គេមប្រណាំងឡាន នៃ AngryBird ដ៏ចាប់អារម្មណ៍មួយ។ Rovio បានឲ្យដឹងថា ហ្គេមនេះនឹងបង្ហាញខ្លួន នឹងបង្ហាញខ្លួននៅរដូវវិស្សមកាល ឆ្នាំនេះហើយ៕

ដោយ៖ សិលាប្រភព៖ VReview