កងទ័ពកូរ៉េខាងជើង គឺជាកងកម្លាំងធំលំដាប់ទី ៤ក្នុងពិភពលោក ដោយមានទាហានចំនួន ១,២លាននាក់ ខណៈដែលប្រជាជនសរុបមានត្រឹមតែ ២៣,៥លាននាក់ប៉ុណ្ណោះ។

ការចំណាយសម្រាប់កងទ័ពបានឡើងដល់ ១៥ ទៅ ១៦% ក្នុងចំណោមថវិការជាតិ(ឆ្នាំ ២០០៣គឺ ១,៦ពាន់លានដុល្លារ ឆ្នាំ ២០០៩ ជាង ២ពាន់លានដុល្លារ)។ កូរ៉េខាងជើងមានទាហានបម្រុងជាង ៥លាននាក់ និងប្រភពត្រៀមលើកទឹកចិត្តទូទាំងប្រទេស មានចំនួន ៦លាននាក់។ រយៈពេលនៃការចូលបម្រើកងទ័ព គឺចាប់ពី ៨ ទៅ ១០ឆ្នាំ សម្រាប់ទ័ពថ្មើរជើង និង ៥ ទៅ ៦ឆ្នាំ សម្រាប់ទ័ពអាកាស ចំណែកទ័ពជើងទឹកគឺចាប់ពី ៦ ទៅ ៨ឆ្នាំ។

ប្រទេសកូរ៉េខាងជើងទាំងមូលត្រូវបានចែកចេញជា ៦ តំបន់ភូមិភាគ ក្នុងនោះ កងទ័ពជើងគោកមានចំនួន ៩០០.០០០នាក់។ ចំណែកសម្ភារៈយោធាសំខាន់ៗ រួមមាន រថក្រោះ ៣.៥០០គ្រឿង រថពាសដែក ២.៦០០គ្រឿង និងកាំភ្លើងធំចំនួន ១០.០០០ដើម។ កងទ័ពអាកាសមានទាហាន ៩០.០០០នាក់ យន្ដហោះចម្បាំង ១.១០០គ្រឿង ឧទ្ធម្ភាគចក្រជាង ៣០០គ្រឿង និងព្រលានយន្ដហោះ ៧០កន្លែង។ កងទ័ពជើងទឹក មានកងនាវាចម្បាំងចំនួន ២ ដែលមានទាហាន ៨០.០០០នាក់ រួមមាន នាវានាំមុខ ៤០០គ្រឿង នាវាមុជទឹក ១០០គ្រឿង និងនាវាមានកាំជ្រួចជាង ២០០គ្រឿង។

width=469

width=471

យោងតាមរបាយការណ៍របស់កូរ៉េខាងត្បូង ឆ្នាំ ២០១០ កូរ៉េខាងជើងបានពង្រីកកងទ័ពរបស់ខ្លួននៅតំបន់គ្មានកងទ័ពក្បែរព្រំដែនកូរ៉េទាំងពីរ។ ក្នុងនោះ ក្រុងព្យុងយ៉ាងបានដាក់ពង្រាយប្រព័ន្ធកាំជ្រួចចំនួន ២០០កន្លែង ដែលអាចបាញ់ដល់ក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង និងកងពលតូចផ្នែកកាំភ្លើងធំគ្រប់ប្រភេទ ចំនួន ៥.០០០ រួមនឹងរថក្រោះ ២០០គ្រឿង ។ល។

កងទ័ពកូរ៉េខាងជើងក៏មានឃ្លាំងអាវុធជីវសាស្ដ្រ ដោយមានសារធាតុគីមីចំនួន ៥០.០០០តោន។ ក្រៅពីនេះ កូរ៉េខាងជើងថែមទាំងបានបណ្ដុះបណ្ដាលក្រុម hacker ជំនាញ ចំនួន ៦០០នាក់ដើម្បីត្រៀមធ្វើសង្គ្រាមអ៊ីនធើរណែតប្រឆាំងនឹងកូរ៉េខាងត្បូង អាមេរិក និងជប៉ុន៕

ដោយ ៖ សូរីយ៉ាប្រភព ៖ Zing/voxeu