Oisin McDevitt ជាក្មេងប្រុសអាយុ ១០ ឆ្នាំជនជាតិអង់គ្លេស បានក្លាយជាក្មេងអាយុ ១០ ឆ្នាំទី ១ដែលបានឡើងដល់កំពូលភ្នំ Kilimanjaro ក្នុងតំបន់ Tazania ទ្វីបអាព្រិចដែលត្រូវបានគេចាត់ទុកជាតំបន់ខ្ពស់បំផុតក្នុងទ្វីបអាព្រិចដែលមានកំពស់ដល់ទៅ ៥៨៩៥ ម៉ែត្រ។គេបានធ្វើដំណើរផ្សងព្រេងឡើងទៅកាន់កំពូលភ្នំជាមួយឪពុករបស់គេ Fergus វ័យ ៤២ ឆ្នាំក្នុងការធ្វើដំណើរនេះត្រូវបានចំណាយពេលអស់ ៤ ថ្ងៃ ខណៈដែលមនុស្សជាច្រើនទៀតចំណាយពេល ៦ ថ្ងៃទៅ ១ សប្ដាហ៍ទើបអាចទៅដល់កំពូលភ្នំ។ Oisin បានប្រាប់ឱ្យដឹងថាវាពិតជាពិបាកណាស់ប៉ុន្តែយ៉ាងណាគេសប្បាយចិត្តក្នុងការឡើងមកដល់កំពូលភ្នំនេះជាមួយឪពុករបស់គេ៕



ដោយ៖ ផានិតប្រភពពី៖ K14