កាលពីថ្ងៃម្សិលមិញ ចាប់ពីម៉ោងប្រហែល ៧ យប់ ដល់ ៩ យប់ (ម៉ោងនៅកម្ពុជា) អ្នកនិយមលេងបណ្តាញទំនាក់ទំនងសង្គមយក្ស Facebook មួយចំនួនធំ នៅទូទាំងពិភពលោកនេះ គឺមិនអាចធ្វើការបង្ហោះនូវ Status, Comment, និងចុច Like បានទេ។ ក្នុងនោះមួយចំនួនទៀត សូម្បីតែ Log in ក៏មិនចួលផង។ ទន្ទឹមនឹងការជួបបញ្ហានេះ Facebook បានផ្ញើសេចក្តីប្រកាសជូនដំណឹងដ៏ខ្លីមួយ ដល់អ្នកប្រើប្រាស់ ស្តីពីបញ្ហា Error នេះ និងសន្យាថានឹងជួសជុលបានធម្មតាវិញ ក្នុងពេលឆាប់ៗ តាមលទ្ធភាព ដែលពួកគេធ្វើបាន។

/

បន្ទាប់ពីជួបបញ្ហា ២,៣ ម៉ោង រួចមក ក្រុមបច្ចេកទេសរបស់ Facebook បានដោះស្រាយបាននូវបណ្តាកំហុសដែលពាក់ព័ន្ធ។ ឆ្លើយតបនឹង Engadget បុគ្គលិកម្នាក់របស់ Facebook បានឲ្យដឹងថា បញ្ហា Error ខាងលើ បានកើតមានឡើង ក្នុងដំណាក់កាលដែលក្រុមហ៊ុន កំពុងធ្វើការត្រួតពិនិត្យ និងថែទាំ។ កត្តានេះ បានធ្វើឲ្យកើនឡើងនូវពេលវាលាឆ្លើយតប នូវបណ្តា Function API របស់ Facebook ដែលជាហេតុធ្វើឲ្យកើតមានបញ្ហាផ្សេងៗជាច្រើន រហូតដល់ធ្វើឲ្យជាប់គាំង Facebook តែម្តង។

/

ឆ្លើយតបនឹងអ្នកកាសែត លោក Iain Mackenzie នាយកផ្នែកទំនាក់ទំនងនៅតំបន់អឺរ៉ុប របស់ Facebook ក៏បានបញ្ជាក់ឲ្យដឹងថា បណ្តាញទំនាក់ទំនងសង្គមនេះ បានមានដំណើរការល្អធម្មតាឡើងវិញហើយ ទន្ទឹមនឹងនោះ លោកក៏បានធ្វើការសុំអភ័យទោស ចំពោះភាពរអាក់រអួលនេះ ផងដែរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- ប្រជាពលរដ្ឋវាយទ្រមខ្លួន បន្ទាប់ពីឆក់ខ្សែ ក មិនបានសម្រេច (មានវីដេអូ)- មនុស្ស ២១ នាក់ ដុតខ្លួនឯង ដើម្បីរ៉ៃអង្គាសប្រាក់ ជួយអ្នកក្រីក្រ (មានវីដេអូ)- ថ្ងៃនេះ នឹងមានព្រឹត្តិការណ៍ បង្ហាញផលិតផលថ្មីៗ ធំពីរផ្សេងគ្នា (Nokia & Apple)- Nokia អាចនឹងបង្ហាញឧបករណ៍ស្តាប់តន្រ្តី Guru ដ៏តូច នៅព្រឹត្តិការណ៍ នារសៀលនេះ- លេចចេញរូបភាពផ្លូវការ Nokia Lumia 1320 ស្មាតហ្វូន Lumia ស៊េរីមធ្យមអេក្រង់ធំ ៦ អ៊ីន

ប្រែសម្រួល៖ សិលាប្រភព៖ zing