ប្រាក់ខែត្រឹមតែពី ៥ ទៅ ៨ដុល្លារ សម្រាប់មួយថ្ងៃ និងធ្វើការ ១២ម៉ោង ប៉ុន្ដែ ក្រុមកម្មករយករ៉ែ sulfur នៅ ឥណ្ដូនេស៊ី នៅតែតោងតាមមុខរបរដ៏គ្រោះថ្នាក់នេះ ព្រោះវាជាប្រភពចំណូលតែមួយគត់របស់ពួកគេ។
តំបន់ជុំវិញមាត់ភ្នំភ្លើង Kawan ljen ភាគខាងត្បូងកោះជ្វា (Java) តែងផ្ទុះឡើងនូវសារធាតុ sulfur តាមក្រហែងភ្នំនានា ហើយនេះក៏ជាកន្លែងដែលក្រុមកម្មកររ៉ែរកប្រាក់ ដោយការប្រមូលយកលោហធាតុស្ពាន់ធ័រ។ កម្អែភ្នំភ្លើង បញ្ចេញលោហធាតុផ្សេងៗ ក្នុងនោះ មានស្ពាន់ធ័រ នៅពេលវាកករឹងជាដុំ កម្មករនឹងបំបែកវា ហើយដាក់ចូលកន្ដ្រក ជញ្ជូនចុះពីលើភ្នំ។
តំបន់យករ៉ែក្នុងពិភពលោក ភាគច្រើនត្រូវបានគេប្រើប្រាស់ម៉ាស៊ីន និងមានម៉ាស់ការពារផ្សែងធូលី (ដូចក្នុងរូបភាពខាងលើ) ប៉ុន្ដែ នៅ Kawan ljen នៅតែប្រើប្រាស់កម្លាំងដៃ បែបធម្មជាតិ។ មុននេះ គម្រោងធ្វើទំនើបភាវូបនីយកម្មជាច្រើនសម្រាប់តំបន់រ៉ែនេះ ត្រូវបានលើកឡើង ប៉ុន្ដែ វាត្រូវបានបដិសេធ ដោយប្រជាជនធ្វើបាតុកម្ម ព្រោះពួកគេព្រួយបារម្ភថា នឹងបាត់បង់ប្រាក់ចំណូល។
បណ្ដាដុំលោហធាតុ sulfur ធំៗ នឹងត្រូវបានបំបែកជាដុំតូចៗ ដើម្បីងាយស្រួលដឹកជញ្ជូនចេញពីមាត់ភ្នំភ្លើង ដែលមានចម្ងាយពីជើងភ្នំ ជាង ២០០ម៉ែត្រ។
បណ្ដាបំពង់ចាស់ៗ ធ្វើអំពីដីឥដ្ឋ និងថ្ម ត្រូវប្រើប្រាស់ដើម្បីបង្ហូរធាតុរ៉ែ រាវsulfur មុនពេលវាកក។
ក្រុមកម្មករ ប្រើកន្ដ្រក ដាក់ដុំ sulfur និងបញ្ចូនឡើងពីមាត់ភ្នំភ្លើង រួចចុះពីលើភ្នំដោយថ្នើរជើង និងមិនមានជំនួយរបស់ម៉ាស៊ីន។ ផ្សែងពុល ចេញពីបឹង sulfur នៅលើមាត់ភ្នំភ្លើង។ ផ្សែងនេះ គឺជាការរួមផ្សំរវាងអាស៊ីត sulfuric និង hydro clorua ក្នុងកំដៅ ៣៣អង្សា។ ជណ្ដើរដែលត្រូវបានគេប្រើប្រាស់សម្រាប់ឡើងទៅលើដុំ sulfur ដើម្បីបំបែកវាបន្ដិចម្ដង។
ក្រោយពីបានប្រមូលដុំ sulfur ដាក់ក្នុងកន្ដ្រក កម្មករក៏នឹងរែកចុះពីភ្នំ ដើម្បីលក់ឱ្យឈ្មួញកណ្ដាល ដែលក្រោយមកពួកគេនឹងយកវាទៅលក់បន្ដឱ្យរោងចក្រនៅក្បែរតំបន់នេះ។ កម្មករម្នាក់ៗ អាចធ្វើការក្នុងបរិស្ថានគ្រោះថ្នាក់នេះ ដល់ទៅ ១២ម៉ោង ជារៀងរាល់ថ្ងៃ ហើយប្រាក់កម្រៃដែលកម្មករម្នាក់រកបាន គឺត្រឹមតែពី ៥,៥ ទៅ ៨,៣ដុល្លារ ក្នុងមួយថ្ងៃ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Bloomberg