ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស rocketnews24ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានថ្ងៃមុននេះ បានបញ្ជាក់អោយដឹងថា បុរសម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ បន្ទាប់ពីរូបគាត់អង្គុយជាប់ទៅនឹងនារីស្រស់ស្អាតវ័យក្មេង ក្នុងអំឡុងពេលធ្វើការហោះហើរ ដែលមានរយៈពេល ៥ ម៉ោងពោលគឺធ្វើដំណើរពី Fuzhou, Fujian និង Harbin, Heilongjiang ។

គួរបញ្ជាក់ផងដែរថា មូលហេតុពិតដែលបានបណ្តាលអោយបុរសវ័យកណ្តាល ៤០ ឆ្នាំ ជនជាតិចិនរូបនេះចូលពេទ្យនោះ ក៏ព្រោះតែគាត់ ត្រូវបានរកអោយឃើញថា មិនហ៊ានទទួលទានភេសជ្ជៈ ឬក៏អ្វីផ្សេងទៀតនោះទេ ដែលអាចធ្វើអោយគាត់ទៅបន្ទប់ទឹកជាញឺកញាប់ ដែលប្រការនេះវាអាចជាការរំខានដល់មិត្តនារី ដែលជាស្រីស្អាតអង្គុយក្បែរគាត់។ មិនត្រឹមតែមិនហ៊ានទទួលទានភេសជ្ជៈប៉ុណ្ណោះទេ តែគាត់ក៏មិនហ៊ានសូម្បីតែកំរើក អំឡុងពេលនៃការធ្វើដំណើររយៈពេល ៥ ម៉ោងពេញ។
ជាលទ្ធផល បន្ទាប់ពីមានការចុះចតនៅឯ អាកាសយានដ្ឋានអន្តរជាតិ Fujian Changle បុរសវ័យកណ្តាលរូបនេះ ត្រូវបានរកអោយឃើញថា មិនអាចកំរើកបាននោះទេ។ លុះបន្តិចក្រោយមកគាត់ក៏ត្រូវបានស្លាប់បាត់បង់ជីវិត ដែលគេហៅថា Deep Vein Thrombosis (DVT) ។ DVT អាចធ្វើអោយមនុស្សស្លាប់បាត់បង់ជីវិតបាន បើសិនណាគេស្តិតនៅក្នុងស្ថានភាពហ្នឹងមួយកន្លែងជាច្រើនម៉ោង ស្របពេលដែលមានកត្តារួមផ្សំដទៃទៀត DVT can lead to a variety of complications including death ៕
ដោយ ៖ រិទ្ធីប្រភព ៖ rocketnews24