ក្លឹបបិសាចក្រហម Manchester United មកដល់ប្រទេសចិន មិនមែនគ្រាន់តែទេសចរប្រកួតប៉ុណ្ណោះទេ គឺថែមទាំងដើរបង្ហាញម៉ូដថែមទៀតផង។
ក្នុងដំណើរទេសចរប្រកួតវិស្សមកាល 2012, ទីក្រុងសៀងហៃ ប្រទេសចិនគឺជាកន្លែងមួយក្នុងចំណោមកន្លែងជាច្រើនទៀតដែលក្លឹបបិសាចក្រហមចង់ធ្វើដំណើរមកប្រកួត។ បើទោះជាយកឈ្នះក្លឹបនៅសៀងហៃតែលទ្ធផល 1-0 ដោយការស៊ុតបាល់បញ្ចូលទីរបស់កីឡាករចំណូលថ្មីKagawa, ប៉ុន្តែគ្រូបង្វឹ Ferguson បានធ្វើឲ្យមានការចាប់អារម្មណ៍ច្រើននៅលើទឹកដីដែលមានប្រជាជនច្រើនជាងគេលើពិភពលោកនេះ។

70ឆ្នាំហើយ តែ Sir Alex នៅតែដើរម៉ូដយ៉ាងសង្ហា
នេះគឺជាដំណើរទេសចរប្រកួតដ៏មានអត្ថន័យមួយរបស់ក្រុមកីឡាករ Man United។ ពួកគេបានធ្វើការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើមផង ហើយបានលុយផង និងបានដើរបង្ហាញម៉ូដថែមទៀត។ ប៉ុន្តែអ្វីដែលសំខាន់ជាងគេនោះគឺ Man United នៅតែបន្តការផ្សាយពាណិជ្ជឈ្មោះរបស់ខ្លួន(Brand Name) នៅប្រទេសនេះ ដើម្បីទាក់ទាញចំនួនអ្នកគាំទ្រឲ្យបានកាន់តែច្រើនថែមទៀត៕

Kagawa

Ferdinand និងអ្នកចាំទី Lindegaard

Chicharito (ឆ្វេង) បើទោះជាតូចទាប តែមើលទៅក៏សង្ហា

ហាងនាឡិកា Hublot ទទួលបានផលប្រយោជន៍ច្រើន ក្រោមការសហការជាមួយ MU
ដោយ៖ សិលាប្រភព៖ 24h