ភ្នំពេញៈ កាលពីដើម ខែកញ្ញានេះ នៅលើបណ្តាញ ទំនាក់ទំនង សង្គម Facebook បានធ្វើឲ្យមហាជន ជាច្រើន មានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង ក្រោយពីលេចធ្លោយព័ត៌មាន នៅលើបណ្តាញសង្គមមួយនេះថា តារាសម្តែង កញ្ញា អ៊ុំ មន្ថាកាន ហៅ អាម៉ុចដា បានសម្លាប់ខ្លួន ដោយសារលេបថ្នាំងងុយគេងហួសកំណត់ ។

តាមរយៈរូបថតមួយសន្លឹក ដែលទស្សនិកជន ស្គាល់យ៉ាងច្បាស់ថា ជា តារាសម្តែងស្រីវ័យក្មេងកញ្ញា អាម៉ុចដា ហើយនៅក្នុងនោះ ក៏មានពាក្យសំដីជាភាសាខ្មែរថា បើតាមព័ត៌មានក្រៅផ្លូវការកាលពីប៉ុន្មាន នាទីមុននេះបានបញ្ជាក់ថា តារាសម្តែងកាយវិការ ដែលមាន ឈ្មោះថា អាម៉ុច បានស្លាប់ ដោយសារការលេបថ្នាំ ងងុយគេង ហួសកំណត់ ហើយក៏បញ្ជូន ទៅកាន់មន្ទីពេទ្យហើយគ្រូពេទ្យ ក៏មិនអាច ជួយសង្គ្រោះបានឡើយ ប្រសិនបើមានអ្នកណាដឹងរឿងនេះ សូមមេត្តាជួយ Shear និងផ្តល់ព័ត៌មានត្រឡប់មកវិញផង ។

ក្រោយពីព័ត៌មាននេះលេចឮ ជាសាធារណៈភ្លាម បានធ្វើឲ្យអ្នកសិល្បៈមជ្ឈមដ្ឋានមហាជន មានការភ្ញាក់ផ្អើល និងហួសចិត្តថា ហេតុអីបានជានាងសម្រេចចិត្ត លេបថ្នាំងងុយដេកបែបនោះ ប្រហែលជាមកពីនាង មានវិបត្តផ្លូវចិត្តឈឺចាប់ រឿងស្នេហាហើយបានជាដល់ថ្នាក់ត្រូវសម្លាប់ខ្លួនឯង ។

ជួបជាមួយ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៣នេះថា នាងពិតជាហួសចិត្តណាស់ ក្រោយពីមានព័ត៌មានបែបនេះ កើតឡើងមកលើនាង ទាំងដែលនាងនៅមានដង្ហើម ហេតុអីបានជាគេប្រមាថជីវិតរបស់នាងបែបនេះ ?តារាសម្តែងវ័យក្មេងកូនកាត់ថៃរូបនេះ បានប្រាប់ឲ្យដឹងថា តាមពិត ទៅកាលពី២ថ្ងៃមុន មានមនុស្ស ម្នាក់បានបង្ហោះរូបនេះឲ្យខ្ញុំ នៅពេលឃើញរូបភ្លាម ខ្ញុំពិតជាខឹងខ្លាំងណាស់ ហើយក៏ប៉ះពាល់កិត្តិយសខ្ញុំ ទៀតផង ពេលនេះខ្ញុំកំពុងតែតាមស៊ើបរកមុខអ្នកធ្វើ។ ម្យ៉ាងវិញទៀត ខ្ញុំក៏កំពុងតែត្រៀមដាក់ពាក្យប្តឹង ទៅតុលាការដាច់ខាត ខ្ញុំមិនលើកលែងទៀតទេ ។

កញ្ញា អាម៉ុចដា បានប្រាប់បន្ថែមទៀតថា កាលពីប៉ុន្មានថ្ងៃមុននាង បានទៅមន្ទីរពេទ្យ ព្រោះតែមានបញ្ហាសុខភាព អស់កំលាំង ធ្វើការច្រើនហត់ កំលាំងកាយវាមិនសូវមានទេ តែថែមទាំងហត់ចិត្តទៀត។ ពេលខ្លះខ្ញុំពិតជាចង់ចុះចាញ់ណាស់ ចង់ឈប់ពីសិល្បៈណាស់ តែនៅពេលខ្ញុំគិតៗ ទៅ ខ្ញុំក៏ចាប់ផ្តើមមានចិត្តរារែក ព្រោះថាទម្រាំមានថ្ងៃនេះ ខ្ញុំតស៊ូខំប្រឹងមិនតិចទេ..! ។

តារាសម្តែង និងជាតារាចម្រៀងសម្បុរខ្មៅ ស្រអែមរូបនេះ ក៏បានបង្ហើបប្រាប់ឲ្យដឹងទៀតថា នេះមិនមែនលើកទី១ទេ សម្រាប់ខ្ញុំ ព្រោះថាកន្លងមក ធ្លាប់មានគេកាត់តរូបអាសអាភាសលើខ្ញុំ តែដោយសារខ្ញុំ មិនចង់មានរឿងវែងឆ្ងាយ ទើបប្តឹងតែពេលនេះជាលើកទី២ គឺមានគេចុះផ្សាយ ប្រមាថជីវិតខ្ញុំ ចុះបើខ្ញុំនៅស្ងៀមប្រាកដជាមានលើកទី៣ ហើយ.. ៕

width=500

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ដោយ ៖ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអពិល