យល់ដឹង៖ តាមកាស្រាវជ្រាវមួយនៃរដ្ឋស៊ីដនី (Sydney) ប្រទេសអូស្រ្ដាលី បានអោយដឹងថា ផ្កាថ្មដែលមានរាងជាត្រីកោណ (Coral Tringle) ចំនួនន ៨៥ ភាគរយនៅតំបន់អាស៊ីកំពុងប្រឈមមុខនឹងការផុតពូជ ដោយសារកត្ដាមួយចំនួនដូចជា ការអភិវឌ្ឍន៍តំបន់ច្រាំងសមុទ្រ ការបំពុលបរិស្ថាន និងជាពិសេសគឺការនេសាទសមុទ្រហួសដែនកំនត់។ នេះបើតាមសេចក្ដីរាយការណ៍របស់ពត៌មានជាតិអូស្រ្ដាលី ​កាល​ពី​ថ្ងៃ ច័ន្ទ ម្សិលមិញនេះ។width=455យោងតាមការបង្ហាញរបស់ភ្នាក់ងារអន្ដរជាតិស្ដីពីការ ការថែទាំផ្កាថ្មសមុទ្របានអោយដឹងថា ដោយមានការនេសាទហួសដែនកំនត់ក្នុងដែនសមុទ្រពេក​ ទើបផ្កាថ្មដែលមានលក្ខណៈធម៌ជាតិចំនួន ៦០ ភាគរយស្ទើរតែបានបាត់បង់សាបសូន្យទៅហើយ។ គួររំលឹកផងដែរថាប្រទេសមួយចំនួនដែលមានការប្រឈមមុខនឹងការបាត់បង់ផ្កាថ្ម ដែលដុះប៉ប្រះមាត់ទឹករួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី Papua New Guinea ភីលីពីន កោះសូឡូម៉ុន និងតំបន់ប្រជុំកោះទីម័រខាងកើតផងដែរ។width=455width=456

ដោយឃើញនូវបញ្ញាដែលផ្ដល់ផលប៉ះពាល់ដល់ធនធានធម៌ជាតិបែបនេះ ទើបបណ្ដាអង្គការ ក៏ដូចជាអាជ្ងាធរដែលពាក់ពាន់ដែនសមុទ្រទាំងអស់ បានអំពាវនាវ ក៏ដូចជាការពង្រឹងនិងចាត់វិធានការច្បាប់ ចំពោះក្រុមហ៊ុនរកស៊ីនេសាទធំៗ​ អោយមានទំនួលខុសត្រូវខ្ពស់ពោលគឺមិនអនុញ្ញាតអោយមានការនេសាទ តាមបែបអណាធិបតេយ្យ ជាពិសេសតំបន់អភិរក្សមាត់សមុទ្រតែម្ដង។ ទទឹមគ្នានេះដែរ ក្រុមអាជ្ងាធរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទៅលំនៅជាប់នឹងមាត់មសុទ្រ ធ្វើយ៉ាងណាគឺយកចិត្តទុកដាក់អោយបានខ្ពស់ ចំពោះការអនាម័យតំបន់មាត់សមុទ្រ។ ម្យ៉ាងទៀតគឺមិនត្រូវធ្វើសកម្មភាពណា ដែលមាការប៉ះពាល់ដល់ធនធានធម៌ជាតិក្នុងសមុទ្រឡើយ៕

 

ដោយ៖ សារិនប្រភព៖ asiaone