អាមេរិក៖ តាមការអោយដឹង ពីក្រុមអ្នកវិទ្យាសាស្រ្ដ​នៃសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានអោយដឹងថា គេបានកែច្នៃរថយន្ដម៉ាក STT ពណ៌ស ជាប្រភេទរថយន្ដលេខអូតូ ក្នុងការប្រណាំងលើទីលាន។​ លើសពីនេះ វាក៏អាជារថយន្ដដែលមានល្បឿនលឿនបំផុតផងដែរ។width=455

តាមការអោយដឹង ពីលោក Chris Gerdes និងលោក Volkswagen វិស្វករខាងអេឡិចត្រូនិចនិង អគ្គីសនីនៃសាកលវិទ្យាល័យ Stanford បានអោយដឹងថា រថយន្ដ TTS ត្រូវបានបំពាក់ដោយសម្ភារៈ និងគ្រឿងអេឡិចត្រូនិច យ៉ាងមាំមួន និងសុវត្ថិភាពបំផុត ដែលវាអាចគេចផុតពីគ្រោះថ្នាក់ជា យថាហេតុពេលកំពុងបើកបរ។width=455

លោក Chris Gerdes បាននិយាយថា ការសាកល្បងលើកដំបូងក្នុងទីលានប្រណាំង រថយន្ដTTS អាចធ្វើបានល្អបំផុត ពោលគឺ​ វាអាចរត់បាន ១២០ mph ។ លោកបានបន្ដថា ការបើកបរបែបនេះ គឺមិនអាចបើកបរលើផ្លូវធម្មតាបានទេ។ នេះជាវីដូអូក្លីប​ ដែលបង្ហាញពីរថយន្ដ TTS រត់លើទីលាន៕

 

 

 

ដោយ៖ សីហាប្រភព៖ dailymail