បុរសម្នាក់បានយកកូនស្រីរបស់ខ្លួនដែលមានអាយុទើបតែ ៣ ឆ្នាំមកយោលទៅយោលមកនៅឯរានហាលក្រៅបង្អួចផ្ទះរបស់គាត់ ដែលនៅជាន់ទី៍ ៦ បន្ទាប់ពីខ្លួនបានមានជម្លោះជាមួយប្រពន្ធ។
រឿងដែលមិននឹកស្មានដល់នេះ បានកើតឡើងនៅឯខេត្ត Guandong ភាគខាងត្បូងប្រទេសចិន ក្រោយពីពួកគេបានរើផ្ទះមកនៅទីនេះ ទើបតែបានពីរបីថ្ងៃតែប៉ុណ្ណោះ ។ បើយោងតាមសម្តីអ្នកជិតខាងបានអោយដឹងថា ៖ បុរសនោះបានបើកបង្អួចនៅវេលាម៉ោងជាង ១០:៣០នាទីព្រឹកហើយបន្ទាប់មកក៏បានអង្គុយនៅលើរានហាលបង្អួចខណៈពេលដែលកូនស្រីរបស់គាត់នៅនឹងដៃរបស់គាត់ យោលទៅយោលមក។

ភ្លាមៗនោះអ្នកជិតខាងបាន call ហៅក្រុមសង្គ្រោះបន្ទាន់ដើម្បីធ្វើការអន្តរាគមន៏។ពេលដែលពួកគេបានមកដល់ ពួកគេបានយកពូកខ្យល់មកដាក់ពីក្រោម ដើម្បីជៀសវាងការគ្រោះថ្នាក់ផ្សេងៗ។ បើតាមសម្តីប៉ូលីស ក៏ដូចជារូបភាពនៅក្នុងអត្តបទនេះ បានបញ្ជាក់ថា បុរសដែលជាឪពុករូបនេះ បានយកកូនស្រីរបស់ខ្លួនដែលមានអាយុទើបតែ ៣ ឆ្នាំមកយោលទៅយោលមក ដោយដាក់លើជើងតែម្ខាងរបស់គាត់ និងកាន់គេដោយដៃម្ខាងតែប៉ុណ្ណោះ ដែលខណៈពេលនោះគេបានលឺសំលេងស្រែករបស់ម្តាយចេញពីខាងក្នុងផ្ទះ ដើម្បីរកអ្នកជួយ។

លុះបន្តិចក្រោយមក ប៉ូលីសក៏បានមកដល់ផ្ទះកើតហេតុ នឹងធ្វើការចរចារជាមួយបុរសជាឪពុកដែលរូបគេបានស្ថិតនៅក្រោមឥទ្ធិពលថ្នាំញៀនផងនោះ។ ក្នុងអំឡុងពេលកំពុងចរចារ ប៉ូលីសបានស្ទុះទៅចាប់យកក្មេងស្រីពីដៃឪពុករបស់គេ ខណៈពេលដែលគាត់ភ្លេចខ្លួន ។ ក្រោយមកប៉ូលីសក៏បានបញ្ជាក់ថាកេ្មងស្រីរូបនេះ គ្មានរងរបួសអ្វីអោយធ្ងន់ធ្ងរនោះទេ ស្របពេលដែលឪពុករបស់គេត្រូវបានចាប់ខ្លួន៕
ដោយ ៖ រិទ្ធីប្រភព ៖m24digital