ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលទើបតែបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស ស្កាយ កាលពីប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថាដំរីអាស៊ី មួយក្បាលត្រូវបានរងរបួសត្រង់ស្មា តែសំណាងល្អមិនស្លាប់ បន្ទាប់ពីជនដៃដល់ប្រដាប់ដោយអាវុធបើកការវាយប្រហារ មកលើកន្លែងលេងសៀក មួយកន្លែង ដែលមានទីតាំងនៅរដ្ឋ Mississippi ភាគខាងត្បូង សហរដ្ឋអាមេរិក។
លើសពីនេះ បើយោងតាមសម្តីមន្រ្តីប៉ូលីសប្រចាំរដ្ឋMississippi លោក Tony Carleton បានគូសបញ្ជាក់អោយដឹងថា ករណីឃាតកម្មខាងលើនេះ បានកើតឡើងកាលពីម៉ោងជាង ២ទាបភ្លឺ នៅឯកន្លែងលេងសៀក នា BancorpSouth Arena បន្ទាប់ពីបុរសដែលខ្មាន់កាំភ្លើងបានបើកការវាយប្រហារដោយបាញ់រះមកលើកន្លែងលេងសៀកមួយនេះ ខណៈពេលដែលគេបានធ្វើសកម្មភាពបែបនេះ ដោយបានជិះឡានក្នុងល្បឿនលឿន។

ដោយឡែក បើយោងតាមសម្តីលោក Kevan Kirkpatrick ដែលជានាយកចាត់ការផ្នែកទីផ្សារ នៃកន្លែងលេងសៀកមួយនេះ បានបញ្ជាក់បន្ថែមថា ក្រុមការងារពួកយើងបានលេងសៀកនេះ មួយលើកជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៥ មកម្ល៉េះ ហើយនេះ គឺជាការវាយប្រហារលើកដំបូងហើយ ដែលយើងមិនដែលបានធ្លាប់ជួប ។ យ៉ាងណាមិញ បុរសដែលជាជនដៃដល់ ក៏កំពុងតែស្តិតនៅក្រោមការចាប់ឃាត់ខ្លួន ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ខណៈដែលករណីវាយប្រហារមួយនេះ ក៏កំពុងតាមដានស៊ើបអង្កេតនៅឡើយ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ